បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃទី 11 មីនាឆ្នាំ 2011 កន្លងទៅ
បានធ្វើអោយប្រទេសជប៉ុន ទទួលរងមហន្តរាយយ៉ាងខ្លាំង រហូតដល់បង្កអោយមានបញ្ហា
ដល់រោងចក្រអគ្គីសនី Fukushima ដែលដំនើរការដោយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ ។
ដោយការប៉ះពាល់ដល់រោងចក្រអគ្គីសនីនេះហើយ ទើបធ្វើអោយការផ្គត់ផ្គង់អគ្គីសនីមាន
ការខ្វះខាតនៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុន ទើបក្រុមហ៊ុនអគ្គីសនី ជប៉ុន TEPCO សំ
រេចចិត្តខ្ចីម៉ាស៊ីនចែកចាយអគ្គីសនិពីរគ្រឿងពីប្រទេសថៃ ក្នុងរយៈពេលពី 3 ទៅ 5 ឆ្នាំ។
ក្រុមហ៊ុនអគ្គីសនី ថៃ EGAT ក៏បានយល់ព្រមអោយខ្ចី ។ ចំពោះម៉ាស៊ីនចែកចាយអគ្គីសនី
ដែលថៃអោយ ជប៉ុន ខ្ចីនោះគឺជាប្រភេទ តួប៊ីន ដំនើរការដោយ ហ្កាស ផ្តល់ថាមពល 122 មេហ្កាវ៉ាត់ដែលគសង្ឃឹមថា នឹងផ្គត់ផ្គង់បានគ្រប់គ្រាន់ដល់ប្រជាជនគ្រប់មជ្ឈដ្ឋាននៅក្នុងខែ
សីហា ខាងមុខ ។

ម៉ាស៊ីនចែកចាយទាំងពីរនេះគឺកំពុងតែដំនើរការនៅក្នុងរោងចក្រអគ្គីសនី Nong Jok ក្នុង
ក្រុងបាងកក តែគេប្រើវាតែក្នុងករណីចាំបាច់ប៉ុណ្ណោះព្រោះតែការចំណាយខ្ពស់ពេក ។
ជប៉ុនអាចខ្ចីម៉ាស៊ីនទាំងពីរនេះដោយមិនបាច់គិតកំរៃអោយថៃឡើយ ហើយបើក្នុងករណី
បន្ទាន់ ថៃក៏នៅមានម៉ាស៊ីនប្រភេទនេះមួយគ្រឿងទៀតសំរាប់អោយជប៉ុនខ្ចីផងដែរ ៕
ដោយ៖ រដ្ឋា