ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងជើង រហូតដល់វៀតណាម និងកម្ពុជា ប្រជាជនទាំងអស់ កំពុងត្រៀមខ្លួនទទួលអំណរថ្ងៃបុណ្យសំពះព្រះខែ។ ប៉ុន្ដែ ប្រទេសនីមួយៗ មានលក្ខណៈប្រារព្ធេពិធីបុណ្យនេះ ដោយឡែក និងផ្សេៗគ្នា។

ប្រទេសចិន ៖ បុណ្យសែនព្រះខែ ជាពិធីបុណ្យមួយដែលគេប្រារព្ធឡើង នៅពាក់កណ្តាលសរទរដូវ។ វាជាពិធីបុណ្យមួយដែលគេធ្វើឡើងដើម្បី អបអរនៃរដូវប្រមូលផល។ បុណ្យនេះទៀតសោត ក៏ត្រូវបានគេស្គាល់ថាជាបុណ្យ សែនព្រះខែ ឬ ចុងឈីវជៀ។
សម្រាប់ប្រទេសជប៉ុន ៖ បុណ្យសំពះព្រះខែ គឺគេញ៉ាំបាយដំណើប។ ក្នុងថ្ងៃបុណ្យនេះ នៅពេលព្រះច័ន្ទរះឡើង ប្រជាជនទាំងអស់នាំគ្នារៀបចំកន្លែង និងនំចំណីដើម្បីធ្វើការបួងសួង។ ពេលបួសសួងរួចរាល់ហើយ ពួកគេក៏នាំគ្នាញ៉ាំបាយដំណើបបណ្ដើរ គយគន់ព្រះច័ន្ទបណ្ដើរ។ ហើយបាយដំណើបដែលគេញ៉ាំក្នុងពិធីនេះ គេហៅថា “នំគយគន់ព្រះច័ន្ទ”។
នៅប្រទេសកូរ៉េខាងជើង ៖ ពិធីបុណ្យសំពះព្រះខែត្រូវបានធ្វើឡើងនៅវេលាថ្ងៃរៀបលិច។ អ្នកចូលរួមក្នុងពិធីបុណ្យនេះ នាំគ្នាគយគន់ព្រះច័ន្ទ និងញ៉ាំនំប៉័ងអាំងដែលមានរាងមូលតូចៗដែលហៅថា នំ Muffins។
ចំណែកប្រទេសវៀតណាមវិញ ៖ ពិធីបុណ្យសំពះព្រះខែត្រូវបានគេចាត់ទុកថា ជាពិធីបុណ្យសម្រាប់កុមារទៅវិញ។ ក្នុងប៉ុន្មានថ្ងៃមុនពិធីបុណ្យ នៅគ្រប់ទីផ្សារ គេឃើញមានហាងនានាដាក់លក់នំព្រះខែគ្រប់ប្រភេទ គ្រប់រសជាតិ ជាមួយនឹងគោមតូចៗដ៏ស្រស់ស្អាត និងរបស់របរក្មេងលេងគ្រប់ម៉ាក តាមតម្រូវការរបស់ក្មេងៗទូទាំងប្រទេស។
នៅប្រទេសកម្ពុជា ៖ ពិធីបុណ្យខាងលើត្រូវបានគេហៅថា បុណ្យសំពះព្រះខែ។ ពិធីបុណ្យនេះត្រូវគេរៀបចំធ្វើឡើងដំណាលគ្នាជាមួយបុណ្យ អំទូក អកអំបុកសំពះព្រះខែ។ នំសំខាន់នៅក្នុងកម្មវិធីបុណ្យសំពះព្រះខែគឺ នំចេក អំបុក និងចេកតែម្ដង។

ប្រជាជននាំគ្នារៀបចំនំចំណី និងដាក់សែននៅលើតុ រង់ចាំព្រះច័ន្ទរះឡើងខ្ពស់ ទើបធ្វើពិធីបួងសួង។ ក្រោយពីបួងសួងរួច ក៏នាំគ្នាអកអំបុក និងសុំសេចក្ដីសុខពីព្រះច័ន្ទ។ទោះបីជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជាការៀបរាប់ខ្លះៗ ចំពោះប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីយើង ហើយដែលប្រជាពលរដ្ឋបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ដ៏ល្អ នៃការប្រារព្ធពិធីបុណ្យសែនព្រះខែនេះ៕
ដោយ៖ នារីប្រភព៖ NS