តាមព័ត៌មានរបស់កាសែត The Sun លោក Omar Bin Laden បានជួលមេធាវីជនជាតិ
អង់គ្លេស ដើម្បីប្តឹងអាមេរិច អំពីការសម្លាប់ឪពុករបស់ខ្លូន។
Omar អាយុ 30ឆ្នាំគឺជាកូនទី 4ក្នុងចំណោមកូន 24នាក់របស់ Osama។ គាត់បានរិះគន់
ប្រធានាធិបតី Barack Obama ហើយចោទប្រកាន់ថា អាមេរិចបានបំពាន​ទៅលើគោល
ការណ៍​មូនដ្ឋាន នៅពេលសម្លាប់មនុស្សដែលមិនមានអាវុធ បាញ់សមាជិកគ្រួសា ហើយ​
យក​សាកសព​ឪពុក​គេ​​ទៅទម្លាក់​ចោល​ក្នុង​ទឹកសមុទ្រ វា​ពុំ​សម​ស្រប​​ទៅ​នឹង​សាសនា
​អ៊ិស្លាម។

ក្នុងលិខិតនេះ អាមេរិចត្រូវបានចោទប្រកាន់ថាបានធ្វើបំពានលើច្បាប់អន្តរជាតិនៅពេល​
សម្លាប់មេភេរវករម្នាក់ ដែលគ្មានការកាត់ក្តី។ ប៉ុន្តែ លិខិតក៏សង្កត់ធ្ងន់ថា នោះគឺជាការ
ឧបមា �ប្រសិនបើ� បេសកកម្មរបស់អាមេរិចជោគជ័យ។​ Omar ចាប់ផ្តើមលិខិតនោះ ដោយការសង្កត់ធ្ងន់ថា គ្រួសារបស់គាត់មិនជឿមេភេរវករ Al Qaeda បានស្លាប់ ហើយ
គេចង់ឃើញ ផ្ទាល់ភ្នែកដោយរូបថតឬវីឌីអូ។ ហើយប្រសិនបើ​មេភេរវករ​បាន​ស្លាប់ពិត
មែននោះ Omar ឆ្ងល់ថាមនុស្សដូចជា Saddam Hussein និង Slobodan Milosevic នៅតែ​
មានឱកាសត្រូវបានកាត់ក្តី រីឯឪពុករបស់គាត់មិនត្រូវចាប់ខ្លួន ក៏មិនបានកាត់ក្តីនៅ
តុលាការផងដែរ។

កាលពីមុន រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌អាមេរិច Eric Holder បានមានប្រសាសន៍ថា បេសកកម្ម
សម្លាប់ Bin Laden គឺស្រមច្បាប់។ លោក Holder បាននិយាយថា៖ �យុទ្ធនាការដែលសម្លាប់
Osama bin Laden គឺវាស្រប់នឹងច្បាប់។ គាត់ជាមេភេរវករ របស់ al-Qaeda ដែលជាអង្គការ
បាន​ធ្វើរការវាយប្រហារនាថ្ងៃទី11ខែកញ្ញា។ គាត់ក៏ទទួលស្គាល់ថាខ្លូនមានទាក់ទង�។

ព័ត៌មានបន្ថែមពី The Sun បានឲ្យដឹងថា Hamza Bin Laden ជាកូនពៅ របស់ Bin Laden
អាយុ 20 ឆ្នាំ ហើយជាតួអង្គមានឈ្មោះ �ព្រះអង្គម្ចាស់ភេរវករ� បានបាត់ខ្លួនតាំងពីថ្ងៃដែល
កងកម្លាំងអាមេរិច វាយប្រហារចូលកន្លែងរស់នៅរបស់មេភេរវករនៅ Abbottabad Pakistan។
Hamza បានគេចាត់ទុកថាជាអ្នកស្នងតំណែងមេភេរវករ al-Qaeda បច្ចុប្បន្នកំពុងរត់គេចខ្លួន
ហើយអាចមានឧបាយកលសងសឹក។ ដំបូងកងកម្លាំងរបស់អាមេរិចគិតថាគេសម្លាប់Hamza
បានហើយ ប៉ុន្តែក្រោយមក មានព័ត៌មានចញ្ជាក់ថា គេច្រឡំជាមួយនឹងបងប្រុស ឈ្មោះ
Khalid អាយុ 22 ឆ្នាំ។

(ដោយ៖ មិនា)