ដូចដែលយើងបានដឹងហើយថា Gareth Bale គឺជាមុខសញ្ញាលេខ ១ របស់ក្រុមយក្ស នៅអេស្ប៉ាញ Real Madrid ដែលព្យាយាមដេញថ្លៃ តាមយកកីឡាករម្នាក់នេះជាយូរមកហើយ​។នាយកចាត់ការលោក Daniel Levy បានបង្ហើបប្រាប់ថា ដំណើរការផ្ទេរកីឡាករ Gareth Baleពីក្រុម Tottenham ទៅក្រុម Real Madrid បានចូលមកដល់ ដំណាក់កាលចុងក្រោយហើយ ។បន្ទាប់ពីដេញថ្លៃម្តង ជាពីរដងមិនសំរេចរួចមក លើកនេះក្រុម Real Madrid បានបោះទុនដេញថ្លៃរហូតដល់ទៅ ៩៤ លានផោនឯណោះ ។ ដោយសារតែទេពកោសល្យរបស់ Bale ធ្វើអោយក្រុម Tottenham គិតថា មុននឹងអោយគេចេញទៅ ពួកគេត្រូវតែ ទាមទារយកថ្លៃផ្ទេរអោយបានកាន់តែថ្លៃកាន់តែល្អ ។ 

Headingប្រសិនបើ ដំណើរការទិញដូរ Gareth Bale ពីក្រុម Tottenham Hotspurs ទៅក្រុម Real Madridបានសំរេចក្នុងតំលៃ​ ៩៤ លានផោនមែននោះ Gareth Bale នឹងក្លាយជាកីឡាករដែលបំបែកឯកទគ្គក្មមកីឡាករថ្លៃជាងគេរបស់ Cristano Ronaldo ដែលផ្ទេរចេញពី Manchester United ទៅReal Madrid ក្នុងតំលៃ ៨០ លានផោន ៕ គួរបញ្ជាក់ផងដែរថា ដំណើរការទាក់ទងនឹង កីឡាករ Gareth Bale គឺបានចូលមកដល់ដំណាក់ចុងក្រោយ កាលពីម្សិលមិញ ថ្ងៃទី ២១ សីហា ៕

width=470

ដោយ ៖ កុសលប្រភព ៖ dailymail