នៅពេលចុច Allow រួច គឺមានន័យថាអ្នកប្រើបានបើកទ្វារឲ្យ Hacker លួចចូល account របស់ខ្លួន
អ្នកជំនាញសន្តិសុខ បានឲ្យដឹងថា ឧបទ្ទវហេតុមួយបានកើតឡើងនៅលើបណ្តាញ
Social Networking ពេញនិយមជាងគេលើពិភពលោកនេះ ដែលធ្វើឲ្យ Hacker អាច
មើលឃើញព័ត៌មានឯកជន និងអាចសរសេរ status នៅលើ wall របស់សមាជិក
រាប់លាននាក់។ ក្រុមហ៊ុន security Symantec របស់អាមេរិច ទើបនឹងរកឃើញថា
បណ្តា កម្មវិធី iframe នៅលើ Facebook បានបង្ហើបដោយអចេតនានូវអក្សរសម្ងាត់
ជូនដល់ Hacker។ ប្រសិនបើគេប្រើអក្សរសម្ងាត់ នេះ គេអាចមើលបាន Profile រូបថត
Chat ហើយអាចសរសេរនៅលើ wall របស់អ្នក ប្រើ Facebook ទាំងអស់។ កំហុសនេះ
បានកើតឡើងតាំងពី១ឆ្នាំមុន ក៏ប៉ុន្តែសំណាងល្អ ថា Hacker គេមិនទាន់ដឹងអំពីព័ត៌មាន
នេះ។
ក្រោយពីការព្រមាន Facebookក៏បានជួសជុលប្រព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស។ ប៉ុន្តែ
សកម្មភាពរបស់ Facebookនេះ គ្រាន់តែឃាត់ឃាំងបានការថ្លោះធ្លាយបន្ថែម របស់
Code សម្ងាត់នេះតែប៉ុណ្ណោះ។ រីឯ Code បានធ្លាយតាំងពីមុនមកហើយនោះ វាអាច
ត្រូវបាន Hacker រុករកផលហើយ។ ដូច្នេះ អ្នកប្រើ Facebook គួរតែដូរ Password
កាន់តែលឿនកាន់តែល្អ។
អ្នកតំណាងរបស់ Facebook បានឲ្យដឹងថា ជាមធ្យមរាល់ថ្ងៃមាន 20លាន កម្មវិធីត្រូវ
បានបង្ហោះឡើង។ Symatec បាននិយាយថា៖ តាមការគិតគូ ក្នុង1ឆ្នាំកន្លងមកមាន
យ៉ាងតិច 100.000 កម្មវិធីបានបង្ហាញកំហុសដោយអចេតនាជូនដល់ Hacker។
(ដោយ៖ មិនា)