ព័ត៌មានអន្តរជាតិ ៖  ​កុមារជាង ៤៤០០០នាក់ ត្រូវបានបញ្ជូន​​   ទៅកាន់លំនៅដ្ឋានរបស់ខ្លួន មុនពេល កំណត់ ក្នុងទីក្រុងមួយ នៃប្រទេសជប៉ុន  នៅថ្ងៃ  អង្គារ ទី៣០ ខែកញ្ញានេះ បន្ទាប់ពីសាលាបឋម សិក្សា ជាង ១០១កន្លែង បានបិទទ្វារ ដោយសារមានការគំរាមថា  នឹង មានការបំផ្ទុះគ្រាប់បែក ។ សារព័ត៌មាន Channel News Asia ចេញផ្សាយ  នៅរាត្រី ថ្ងៃអង្គារនេះ     បានឲ្យដឹង ប៉ូលីសបានចាត់វិធានការភ្លាមៗ បន្ទាប់ពីមានបុរសម្នាក់ បានគំរាមតាមទូរស័ព្ទថា គេ     មាន គំរោងនឹងបំផ្ទុះគ្រាប់បែក នៅសាលាបឋម មួយ នៅក្នុងទីក្រុងនេះ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia