កាលពីពេលថ្មីៗនេះ មានវីដេអូសង្វេគចិត្តមួយត្រូវបានគេបង្ហោះលើប្រព័ន្ធអ៊ីនធឺណេតហើយទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកដែលចូលចិត្តប្រើប្រព័ន្ធអ៊ីនធឺណេត។

វីដេអូដែលគេចាប់អារម្មណ៍ច្រើននេះ គឺជាវីដេអូស្តីពីមនោសញ្ចេតស្រឡាញ់រាប់អា​នគ្នាដ៏ជ្រាលជ្រៅមួយរបស់សត្វឆ្កែមួយក្បាល ដោយហ៊ានរត់ចូលផ្លូវថ្នល់មិនខ្លាចគ្រោះថ្នាក់ក្នុងពេលដែលមានឡានជាច្រើនកំពុងចរាចរពេញដងផ្លូវ ដើម្បីចូលទៅអូសមិត្តរបស់ខ្លួនដែលកំពុងដេកស្តូកស្តឹងនៅលើដងផ្លូវចេញ។​ ពិតជាគួរឲ្យសង្វេគចិត្ត និងកោតសរសើរទឹកចិត្តស្រលាញ់គ្នារបស់សត្វឆ្កែមួយក្បាលនេះណាស់។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា !

ដោយ៖ សិលាវីដេអូ៖ youtube