ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការស្រាវជ្រាវ SPIEGEL ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអា មេរិកបានអះអាងអោយដឹងថា ករណីលបលួចស្តាប់ទូរស័ព្ទ អធិការបតី Angela Merkel មិនត្រឹមតែជាគោលដៅតែមួយគត់នោះទេតែពួកគេបានប្រើស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងBerlin ជាស្ថានីយ៍ស្តាប់មួយផងដែរ ខណៈស្ថានទូតអាមេរិក រងការចោទប្រកាន់ថា បានប្រើប្រាស់ស្ថានទូតរបស់ខ្លួននៅក្នុងក្រុងមួយនេះ ជាឈ្លបយកការណ៍ ។ ការរកឃើញមួយនេះបង្កអោយមានការគំរាមគំហែងដល់ទំនាក់ទំនងប្រទេសទាំងពីរ អាមេរិក អាល្លឺម៉ង់។
ភាពស្មុគស្មាញជុំវិញការលួចស្តាប់ទូរស័ព្ទ របស់លោកស្រីអេនជេឡា មឺកែល បានធ្លាក់កាន់តែជ្រៅកាលពីថ្ងៃចន្ទ បន្ទាប់ពីការបដិសេធពី អាមេរិកថាប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា មិនត្រូវបានគេជូនដំណឹងដោយផ្ទាល់ជាច្រើនឆ្នាំអំពីការឈ្លបយក ការណ៍តាមអេឡិចត្រូនិកប្រឆាំងនឹងលោកស្រីអធិការបតីអាល្លឺម៉ង់រូបនេះ។
ខណៈគំនិតក្បត់គ្នាមួយរាលដាលទូទាំងរដ្ឋធានីអឺរ៉ុបជុំវិញការលួច ស៊ើបការណ៍រាល់សកម្មភាព បានធ្វើប្រឆាំងនឹងបណ្តាមេដឹកនាំពិភពលោកនិងពលរដ្ឋសាមញ្ញ នោះ របាយការណ៍ព័ត៌មានអាល្លឺម៉ង់ បាននិយាយថា ការលួចស្តាប់ការនិយាយទូរស័ព្ទរបស់លោកស្រី មឺកែល អាចបានចាប់ផ្តើមតាំងពីឆ្នាំ២០០២។

កាសែត Bild am Sonntag បានស្រង់ប្រភពចារកម្មអាមេរិកជាច្រើនដូចបាននិយាយថា ប្រមុខទីភ្នាក់ងារសន្តិសុខជាតិ(NSA) លោកឧត្តមសេនីយ៍ Keith Alexander បានរាយការណ៍សង្ខេបជូនលោកអូបាម៉ាស្តីពីប្រតិបត្តិការប្រឆាំងលោកស្រី មឺកែលនេះ ក្នុងឆ្នាំ២០១០។
កាសែតនោះ បានស្រង់សម្តីមន្ត្រីជាន់ខ្ពស់ NSA ម្នាក់ដូចបាន និយាយថា៖ «លោកអូបាម៉ា មិនបានបញ្ឈប់ប្រតិបត្តិការនោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឲ្យបន្តប្រតិបត្តិការនោះទៀត»។
រីឯកាសែតប្រចាំសប្តាហ៍ Der Spiegel បានរាយការណ៍ថា ឯកសារ NSA ដែលបែកធ្លាយ បានបង្ហាញថា ការនិយាយតាមទូរស័ព្ទរបស់លោកស្រីមឺកែល ទំនងជាស្ថិតលើបញ្ជីនៃគោលដៅចារកម្មជាងមួយទសវត្សរ៍ ហើយក៏នៅតែស្ថិតក្រោមការឃ្លាំឈ្លប មើល ជាច្រើនសប្តាហ៍មុនពេលលោកអូបាម៉ា បានធ្វើទស្សនកិច្ចក្រុងប៊ែរឡាំងក្នុងខែមិថុនា។
ប៉ុន្តែអ្នកនាំពាក្យ NSA លោកស្រី Vanee' Vines នៅក្នុងក្រុងវ៉ាស៊ីនតោន បានបដិសេធដាច់ខាតចំពោះការអះអាងនោះ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក
ប្រែសម្រួល ៖ កុសលប្រភព ៖ spiegel