ថ្មីៗនេះវិស័យសិល្បៈចំរៀងរបស់ខ្មែរយើង ចាប់ផ្តើមងើបឡើង មកចំណុចល្អវិញហើយដោយផលិតកម្មធំៗចំនួន ២ ដូចជាផលិតកម្ម Town និង ហង្សមាស បាននិងកំពុងប្រជែងគ្នា ធ្វើបទថ្មីដែលមិនលំនាំពីគេ ។
ថ្មីៗនេះ កំពូលតារាចំរៀងស្រី របស់ផលិតកម្មទាំង ២ បានបង្ហាញបទថ្មី ម្នាក់មួយបទដែលអះអាងថាជាបទថ្មី មិនចំលងពីគេ ។ បទរបស់តារាកញ្ញា មាស សុខសោភា មានចំណងជើងថា ដឹងថាបងនៅនឹកគេ និពន្ធដោយ យឹម តាស្រង់ និងបទភ្លេងដោយ ដា ។ ចំណែកឯបទរបស់កញ្ញា ឱក សុគន្ធកញ្ញា វិញមានចំណងជើងថា ឆ្លើយសំណួរអូនសិន ដែលនិពន្ធដោយ កញ្ញាថុន ស្រីពេជ្រ និងបទភ្លេងដោយ ចក់ ។
បទទាំង ២ នេះកំពុងតែសម្រិតសម្រាង ហើយនិងត្រៀមចេញនៅចុងឆ្នាំ ២០១៣ និង ដើមឆ្នាំ២០១៤ នេះហើយ ៕
ដោយ ៖ លីលីប្រភព ៖ facebook