ទីបំផុតគ្រប់ព័ត៌មានចចាមអារាម ស្តីពីពេលវេលានៃការបង្ហាញខ្លួនរបស់Galaxy Gear និង Note IIIគឺពិតជាត្រឹមត្រូវ ពេលដែលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Korea Times អនុប្រធានSamsung Mobile អ្នកស្រី Lee Young-hee បានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំនាឡិកាឆ្លាតវៃ Galaxy Gear រួមជាមួយ phablet Galaxy Note III នៅព្រឹត្តិការណ៍មួយ ដែលប្រារព្ធនៅថ្ងៃទី ៥ខែកញ្ញា ខាងមុខនេះ (ម៉ោងនៅកម្ពុជា) ។
ទន្ទឹមនឹងនោះ អ្នកស្រី Lee ក៏បាននិយាយប្រាប់ឲ្យដឹងថា Galaxy Gear នឹងមិនត្រូវបានបំពាក់នូវអេ-ក្រង់ កោងអាចបត់បាន ដូចបណ្តាព័ត៌មានចចាមអារាមលេចចេញពីពេលមុនៗ នោះឡើយ ហើយអ្នកស្រីក៏បានជឿជាក់ថា Gear នឹងក្លាយជាឧបករណ៍មួយ ជួយជុំរុញឲ្យវិស័យបច្ចេកវិទ្យា Mobile កាន់តែមានសន្ទុះទៅមុខ មួយជំហានទៀត។

(រូបភាពតំណាង)
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Samsung Unpacked Episode 2 នឹងប្រារព្ធឡើងនៅម៉ោង ១២អាធ្រាត្រ ថ្ងៃទី ០៥ ខែកញ្ញា (ម៉ោងនៅកម្ពុជា)៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ TTE