មិនទាន់ទាំងគ្រប់ 3ខែផងនៃការបង្ហាញខ្លួនរបស់ iPhone 5 នៅលើអ៊ីនធឺណេតចាប់ផ្តើមលេចចេញនូវរូបភាពជាក់ស្តែងមួយពីផ្ទៃខាងក្រោយរបស់គំរូ iPhone ជំនាន់បន្ទាប់របស់ Apple ដែលត្រូវបានហៅជាបណ្តោះអាសន្នថា iPhone 5S។

រូបភាពជាក់ស្តែងទាំងនេះ ត្រូវបានបង្ហោះឡើងនៅលើគេហទំព័រ ETradeSupple បានឲ្យឃើញថា iPhone 5S មិនមានអ្វីផ្លាស់ប្តូរច្រើនឡើយ ដែលក្នុងនោះទាំងការរចនាម៉ូដ និងទំហំប្រវែងគឺដូចជាមួយនឹង iPhone 5 បច្ចុប្បន្ន។

រូបភាពខាងក្រោមនេះ នៅមិនទាន់កំណត់បានថា វាប្រាកដជា iPhone 5S នោះទេ ប៉ុន្តែការរៀបរាប់ជាច្រើនបានឲ្យឃើញថា វាមិនមែនជាសំបកផ្នែកខាងក្រោយរបស់ iPhone 5 បច្ចុប្បន្នទេ គឺជាផលិតផលមួយផ្សេងទៀត ដូចជាខ្ចៅដែលមួលជាប់ជាមួយម៉ាស៊ីននៅផ្នែកខាងក្រោយ iPhone 5S ខុសគ្នានឹងខ្ចៅរបស់ iPhone 5។ នៅលើសំបកខាងក្រោយរបស់វាស្តីពី Part Number មានបន្ថែមនូវអក្សរ X ដែលនេះយើងតែងតែប្រទះឃើញនៅលើបណ្តាឧបករណ៍សាកល្បង ដែលបានលេចចេញកាលពីពេលមុនៗរបស់ Apple តាំងពី iPhone 4 រហូតដល់ថ្ម iPad Mini៕

/

/

ដោយ៖ សិលាប្រភព៖ VE