ដាច់ភ្លើងក្នុងរដ្ឋចំនួន ២០ ក្នុងចំណោម ២៨ រដ្ឋ នៅឥណ្ឌា បណ្ដាលអោយជីវិភាពរបស់ប្រជាជនប្រមាណជា ៦២០លាននាក់ រងផលប៉ះពាល់ ក្នុងនោះមានការស្ទះចរាចរណ៍ និងធ្វើអោយកម្មករអណ្ដូរ៉េ ត្រូវជាប់ក្រោមដី។

នេះត្រូវបានគេមើលឃើញថា ជាការដាច់ភ្លើងធំបំផុតក្នុងលោក។ ការដាច់ភ្លើងនេះ បានធ្វើអោយប្រព័ន្ធចរាចរណ៍នៅក្រុង New Delhi ត្រូវស្ទះគ្រប់កន្លែង។ ចំណែកក្រុមអ្នកជួយសង្គ្រោះបន្ទាន់ក៏ត្រូវយកម៉ាស៊ីនភ្លើងចុះក្នុងអណ្ដូងរ៉េ ដើម្បីជួយសង្គ្រោះកម្មករដែលកំពុងជាប់នៅក្រោមដី ដោយសារតែការដាច់ភ្លើង។

ការដាច់ភ្លើងនេះដែរ ក៏បានធ្វើអោយជីវភាពរបស់ប្រជាជន មានការលំបាក។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនភាគច្រើនរបស់ឥណ្ឌា មិនទទួលរងផលប៉ះពាល់ខ្លាំងក្លា ដូចប្រទេសលោកខាងលិចនោះដែរ ដោយសារថា ប្រជាជនឥណ្ឌា បានទម្លាប់ទៅនឹងភាពងងឹតរួចទៅហើយ៕

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE