កាលពីវេលាម៉ោងប្រហែលជា ៤ និង៣០នាទី ព្រឹកព្រលឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ មានអគ្គីភ័យមួយ បានឆាបឆេះឃ្លាំងលក់សម្ភារៈ នាំចូលពី ប្រទេសជប៉ុន មានយីហោ សាគូរ៉ា បឹងត្របែក ដែលមាន ទីតាំងស្ថិតនៅ ផ្ទះលេខ៧ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទល់មុខ ភោជនីយដ្ឋានបឹងមាស ក្បែរស្ថានីយវិទ្យុ ១០២ ។

គ្រោះអគ្គីភ័យនេះ បានសម្លាប់និស្សិតសាកលវិទ្យាល័យច្បាប់ម្នាក់ ឈ្មោះ ណុល សុខា ដែលមានស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈជនរងគ្រោះផ្សេងទៀត ត្រូវបានជួយសង្រ្គោះទាន់ពេល។

អគ្គីភ័យនេះ បានឆាបឆេះចាប់ពីម៉ោងប្រហែល ៤ទាបភ្លឺ រហូតដល់ម៉ោងប្រហែល ៦ ព្រឹក បណ្ដាលអោយឃ្លាំងលក់សម្ភារៈ នាំចូលពី ប្រទេសជប៉ុន មានយីហោ សាគូរ៉ា បឹងត្របែកនេះ ត្រូវភ្លើងឆាបឆេះទាំងស្រុង។

មូលហេតុដែលនាំអោយមានអគ្គីភ័យនេះ មិនទាន់ត្រូវបានគេអោយដឹងនៅឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DAP