ក្រុងឡុង ៖ ស្រី្តម្នាក់ ត្រូវបានភ្លើងឆេះស្លាប់ដ៏រន្ធត់  នៅខាងក្នុងរថយន្ត  បន្ទាប់ពីរថយន្តរបស់នាងខូចពេលកំពុងបើកបរនៅលើផ្លូវធំមួយ ដែលមានរថយន្តជាច្រើនកំពុងធ្វើដំណើរ។

width=456

យោងតាមសាក្សីនៅកន្លែងកើតហេតុ នៅតំបន់ Beaconsfield, Buckinghamshire បានឱ្យដឹងថា   នៅពេលស្រ្តីរងគ្រោះកំពុងបើករថយន្តតាមដងផ្លូវ ស្រាប់តែរថយន្តរបស់នាងបានឈប់នៅកណ្តាលផ្លូវ ដែលបណ្តាលឱ្យរថយន្តដែលបើកនៅពីក្រោយ   បានបុកចំរថយន្តរបស់នាងពេញមួយទំហឹងធ្វើឱ្យរថយន្តរបស់នាងផ្ទុះ និងមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យស្រ្តី ជាម្ចាស់រថយន្តនោះត្រូវភ្លើងឆេះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

គួររំលឹកផងដែរថា  ករណីគ្រោះថ្នាក់ចរាចរនេះ   ស្ទើរតែកើតមានឡើងជារៀងរាល់ថ្ងៃនៅគ្រប់បណ្តាលប្រទេសទាំងអស់លើពិភពលោក ហើយវាក៏ជាបញ្ហាមួយដ៏ធំផងដែរដែលធ្វើឱ្យអាយុជីវិតមនុស្សជាច្រើនត្រូវបាត់បង់៕

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ dailymail