តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តហុងកុង ដែលបានចេញផ្សាយ កាលពីពេលកន្លងទៅបានបញ្ជាក់អោយដឹងថា សិល្បៈការិនី នាង Mimi Lo ត្រូវបានរកអោយឃើញថា នាងបានថតរូបស៊ិចស៊ិជាមួយនឹងឈុតប៊ីគីនី ខណៈពេលដែលនាងកំពុងតែមានគត៌ ៨ ខែ។
នាង Mimi Lo នឹងសា្វមីរបស់នាង លោក Power Chan
គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការថតរូបស៊ិចស៊ីទាំងនោះ ក៏មានការចូលរួមចំណែកពីសំណាក់សា្វមីរបស់នាងផងដែរ គឺលោក Power Chan ដែលជាតារាសម្តែងប្រុសដ៏កំពុងពេញនិយម ។ លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ នាង Mimi Lo មានផ្ទៃពោះ ៨ ខែហើយ ស្របពេលដែលនាងនឹងគ្រប់ខែក្នុងអំឡុងខែតុលា ខាងមុននេះ។
គួររំឮកផងដែរថា ទោះបីជានាងមានគត៌ក៏ដោយ ក៏ការងារសិល្បៈរបស់នាងនៅតែមានភាពមមាញឹកដដែល ស្របពេលដែលនាងនឹងចេញផ្សាយនូវបទចម្រៀងនាចុងឆ្នាំនេះ រួមទាំងមានរូបថតដែលបានថតនៅពេលនេះ ធ្វើជារូបនៅលើអាល់ប៊ុមបទចម្រៀងនាងផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ jaynestars