តាមប្រភព Mainichi បានអោយដឹងថា ប្រធានាធិបតីប្រទេសជប៉ុនលោក Naoto Kan បានធ្វើការប្រកាសថាលោកនឹងមិនទទួលយកប្រាក់បៀរវត្ស ប្រចាំខែគឺ 2ម៉ឺនដុល្លាក្នុង
មួយខែ និង ប្រាក់បន្ថែមចំនួន 25000 ដុល្លា ចាប់ពីខែ មិថុនា ខាងមុខនេះតទៅដ៏រាប
ណាវិបត្តិរោងចក្រនុយក្លេអ៊ែរ មិនទាន់បានបញ្ចប់ ។ តែគាត់នៅទទួលយកប្រាក់បៀរវត្ស តួនាទីជាសមាជិកសភា ។

ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រជាជន 100 នាក់ដែលមានទីលំនៅ ក្បែរ
រោងចក្រអគ្គីសនី Fukushima ត្រូវបានអនុញ្ញាតអោយត្រលប់ទៅគេហដ្ឋានដើម្បី ទៅ
យករបស់ប្រើប្រាស់មួយចំនួន នៅឯភូមិ Kawauchi ដែលការអនុញ្ញាតច្បាប់នេះប្រជាជន
ទាំងនោះមានសិទ្ធត្រឹមតែពីរម៉ោង និងយកតាមខ្លួននូវថង់តូចមួយប៉ុណ្ណោះ ។

គ្រោះរញ្ជួយដីបង្កអោយមានរលកយក្សស៊ូណាមិ កាលពីថ្ងៃទី 11 មីនា 2011 កន្លងទៅបាន
បង្កអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់រោងចក្រអគ្គីសនីនុយក្លេអ៊ែរ Fukushima I ដែល
ស្ថិតនៅចំង៉ាយ 240គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ។ សារធាតុវិទ្យុសកម្មដែលចេញពី
រោងចក្របានបង្ខំអោយប្រជាជនរាប់ម៉ឺននាក់ធ្វើការជំលៀសខ្លួនចេញពីតំបន់នោះ ៕

ដោយ*៖ រដ្ឋា