ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton បានធ្វើដំនើរទៅកាន់ប្រជុំកោះ
Seychelles នៃមហាសមុទ្រ ឥណ្ឌា នៃទ្វីប អាហ្វ្រិច តាម ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនកាល
ពីយប់ថ្ងៃទី08 ឧសភា ដើម្បីធ្វើដំនើរវិស្សមកាលក្រេបទឹកនៅទីនោះ ។

តាមការបញ្ជាក់ពីលោក St James អ្នកនាំពាក្យនៃការិយាល័យទេសចរណ៍នៃមហាសមុទ្រ
ឥណ្ឌា បានអោយដឹងថាគូស្នេហ៍ថ្មីថ្មោងមួយគូនេះបានធ្វើដំនើរតាមយន្តហោះ មកដល់ព្រ
លាននៅម៉ោង 7 និង20នាទីព្រឹក ។ បន្ទាប់មកពួកគាត់បានធ្វើដំនើរបន្តតាមរយៈ ឧទ្ធម្ភាគ
ចក្រ ឆ្ពោះទៅកាន់ Seychelles ដែលនឹងសំរាកនៅទីនោះរយៈពេល 10ថ្ងៃ ប៉ុន្តែឈ្មោះនៃ
កោះដែលត្រូវសំរាកនៅមិនទាន់ដឹងនៅឡើយ ។ កាលពីថ្ងៃម្សិលម៉ិញ(09/05) គូស្នេហ៍មួយ
គូនេះបានសំរាកនៅក្នុងគេហដ្ឋានមួយនៅឯ Anglesey ដោយមានរបស់ប្រើប្រាស់យ៉ាងច្រើន
មកជាមួយ ។

ចំពោះការក្រេបទឹកឃ្មុំនេះមានមហាជនជាច្រើននឹកគិតថា ព្រះអង្គម្ចាស់ William និង Kate
នឹងធ្វើឡើងនៅថ្ងៃទី 30 មេសា គឺបន្ទាប់ពីរៀបអភិសេកហើយមួយថ្ងៃ ដែលជាហេតុធ្វើអោយ
ពួកគេរង់ចាំមើលតាមដងផ្លូវនានាក្នុងទីក្រុង London ។ តែផ្ទុយស្រឡះពីការគិតគឺក្រោយថ្ងៃ
រៀបអភិសេក ព្រះអង្គម្ចាស់ William បានវិលទៅបំរើការងារជាធម្មតាវិញ ដែលស្របពេលជា
មួយគ្នានោះព្រះនាងម្ចាស់ Kate Middleton បានបង្ហាញមុខនៅឯផ្សារទំនើបមួយក្នុងទីក្រុង ។

តាម Telegraph បានអោយដឹងថាគូស្នេហ៍មួយគូនេះមានពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ
ដើម្បីធ្វើលំហែរកំសាន្តក្រេបទឹកឃ្មុំ មុនពេលធ្វើដំនើរទស្សនកិច្ចជាមួយគ្នា ។ បើតាមគំរោង
ព្រះអង្គម្ចាស់ William និង Kate និងទៅទស្សនកិច្ចនៅប្រទេស កាណាដា និង រដ្ឋ California
នៃសហរដ្ឋអាមេរិច ក្នុងរយៈពេល 10ថ្ងៃផងដែរ ៕
ដោយ៖ រដ្ឋា