និសិត្យរាប់ពាន់នាក់នៅសកលវិទ្យាល័យរដ្ឋ Arizona (អាមេរិច) គ្មានការស្ទាក់ស្ទើរ
ដកខោអាវខាងក្រៅទាំងអស់ សល់តែខោអាវទ្រនាប់ ដើម្បីចូលរួមកម្មវិធី រត់ប្រណាំង​
សប្បុរសធម៌ឈ្មោះ �Undie Runners 2011�។

តាំងពីសប្តាហ៍មុន ប្រហែលមាននិសិត្សជាង 20.000 នាក់ដែលមកពីសកលវិទ្យាល័យ
រដ្ឋ Arizona(ASU) ចូលរួមការប្រកួតនេះ។ ចំណុចគួរឲ្យចាប់អារម្មណ៍គឺ និសិត្សទាំងអស់
ទាំងបុរស ទាំងស្រី ត្រូវតែស្លៀកពាក់ខោអាវទ្រនាប់តែប៉ុណ្ណោះ ហើយខោអាវដោះចេញ
នោះ នឹងត្រូវបានខ្ចប់ និងផ្ញើរទៅមូលនិធិសប្បុរសធម៌សំរាប់ជនក្រីក្រ គ្មានទីលំនៅក្នុងរដ្ឋ។

�Undie Runners� ត្រូវបានចាត់តាំងឡើងលើកដំបូងនៅសកលវិទ្យាល័យ California
ខាងត្បូងប៉ុន្តែ ASU ទើបតែជាសាលាបានធ្វើឲ្យកម្មវិធីនេះក្លាយទៅជា ព្រឹត្តិការណ៍ប្លែក
គួរឲ្យចាប់អារម្មណ៍ ដែលមានការចូលរួមរបស់និសិត្ស ជាង20.000 នាក់។ គណះកម្មការ​
ចាត់តាំងសង្ឃឹមថា ព្រឹត្តិការណ៍នេះអាចត្រូវបានកត់ទុកក្នុងសៀវភៅឯតកកម្ម Guiness
អន្តរជាតិ អំពីចំនួនមនុស្សស្លៀកពាក់ខោអាវទ្រនាប់ប្រមូលផ្តុំច្រើនជាងគេក្នុងពេលវេលា
តែមួយ។

ទោះបីជា មានហេតុការណ៍មិនល្អខ្លះបានកើតឡើងក្នុងពេលរៀបចំកម្មវិធីដូចជា ផឹកស្រា
និងមានអំពើបះបោរជ្រុនហួស ដែលត្រូវប៉ូលិសចាប់ខ្លួននិសិត្ស 12នាក់ក៏ដោយ ក៏ប៉ុន្តែ
�Undie Runners 2011� នៅតែជាព្រឹត្តិការណ៍មានន័យជ្រាលជ្រៅ ចំពោះនិសិត្សមុនការ
ប្រឡងខាងមុខ។

ប្រមូលផ្តុំគ្នាមុនពេលរត់ប្រកួត

ខោអាវនេះនឹងបញ្ជូនទៅមូលនិធិសប្បុរសធម៌

ថតរូបទុកជាអានុស្សាវរីយ៍


(ដោយ៖ មិនា)