ម៉ោង 23 ថ្ងៃទី 20ខែតុលាឆ្នាំ2010 នាយប៉ូលិសខ័ណ្ឌ Tuong An ទីក្រុង Tay An ប្រទេស
ចិន ទទួលបានព័ត៌មាននៅវិថី Han Lam ជិតសកលវិទ្យាល័យមួយ បានកើតឡើងគ្រោះ
ថ្នាក់ចរាចរគួរអោយរន្ធត់មួយ ។ នៅកន្លែងកើតហេតុប៉ូលិសរកឃើញសាកសពស្ត្រីម្នាក់
មានឈាមពោរពេញខ្លួន។ តាមស្លាកស្នាមនៅកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថា
មានការប៉ះទង្គិចរវាង ជនរងគ្រោះជាមួយនឹងរថយន្ត 4កៅអី។ ប៉ុន្តែក្រោយពីការពិនិត្យ
ជាក់ស្តែងប៉ូលិសបានរកឃើញនៅលើខ្លួនជនរងគ្រោះមានស្នាមជាច្រើនដោយវត្ថុស្រួច
ចាក់ ហើយស្លាប់ដោយ​ការបាត់បង់ឈាមច្រើនពេក។

ក្រោយពីធ្វើការសើបអង្កេត ប៉ូលិសទទួលបានព័ត៌មានសំខាន់ថា៖ ពេលយប់​ដែលរឿង​
នោះកើតឡើង នៅកន្លែងផ្លូវ Han Lam ក៏មានករណីគ្រោះថ្នាក់ចរាចរកើតឡើងដែរ រថយន្ត
Chevrolet Cruze ពណ៌ក្រហម បានរត់គេចខ្លូនក្រោយពីបុក 2នាក់ បុរសម្នាក់ ស្រីម្នាក់
បន្ទាប់មកត្រូវចាប់ខ្លួនដោយប្រជាជននៅតំបន់។ តាមលទ្ធផលនៃការស្រាវជ្រាវ អំពីរឿង
ទាំងពីរ គេគិតថាម្ចាស់របស់ រថយន្ត Chevrolet Cruze ពណ៌ក្រហមនោះ អាចជាជនប្រព្រឹត្ត
បទឧក្រិដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរនៅ មហាវិទ្យាល័យដែរ ។ ថ្ងៃ 22-10 ម្ចាស់រថយន្ត
ឈ្មោះ Duoc Gia Ham ត្រូវបានអញ្ជើញមកស្នងការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរ
ក៏ប៉ុន្តែគាត់​បាន​ច្រានចោលនូវការទាក់ទងនឹងរឿងនោះ។ ប៉ុន្តែដល់ថ្ងៃក្រោយ Duoc Gia
Ham ត្រូវបានឪពុកម្តាយ ជូនទៅសារភាព។

តាមព័ត៌មានពីប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Truong Dieu កើតឆ្នាំ 1984 ក្នុង
គ្រួសា​រក្រីក្រមួយ។ ឪពុករងគ្រោះថ្នាក់ បាត់បង់កម្លាំងពលកម្ម ដូច្នេះ ពេលអាយុបាន 15ឆ្នាំ
Truong Dieu ត្រូវបញ្ឈប់ការសិក្សារ ដើម្បីទៅរកស៊ីចិញ្ចឹមប្អូន។ ឆ្នាំ 2006 តាមរយះការ
ឧទ្ទេសនាម របស់​អ្នកស្គាល់ Truong Dieu រៀបការជាមួយ Vuong Huy ក៏មានជីវភាពក្រីក្រ
ប៉ុន្តែ ស្ម័គ្រស្មោះ ឧស្សាហ៍ព្យាយាម ។ ខែមិថុនា ឆ្នាំ 2008 ពួកគេមានកូន ហើយស្ថានភាព
គ្រួសារកាន់តែលំបាកជាងទៅទៀត។ ប៉ុន្តែគូប្តីប្រពន្ធនៅតែ ស្រឡាញ់គ្នា ជីវភាពរស់នៅ
នៅតែ សប្បាយរីករាយជានិច្ច។

ដើមខែកញ្ញាឆ្នាំ 2010 Truong Dieu មក Tay An ដើម្បីធ្វើការស៊ីឈ្មួល បងជីដូនមួយនៅ​
ភោជនីយដ្ឋានក្នុងសាលាមហាវិទ្យាល័យ។ នាថ្ងៃ 20-10 ហាងមួយក្នុងចំណោមហាងនៅ
ទីនោះបានប្រពឹត្តបទល្មើសអំពី អនាម័យម្ហូបអាហារ ធ្វើឲ្យហាងទាំងអស់ត្រូវបិទទ្វារ។ ក្នុង
ថ្ងៃបាត់​បង់កាងារនោះ ថ្ងៃទី20ខែតុលា Truong Dieuកំពុងធ្វើដំណើរទៅផ្ទះវិញ ត្រូវ Duoc Gia
Ham បុក។ ដោយខ្លាចជនរងគ្រោះអាចចាំបានផ្លាកលេខរថយន្តរបស់ខ្លួន រួចទៅប្តឹងប៉ូលិស
Duoc Gia Hamចុះពីរថយន្ត ហើយធ្វើពុធថាចង់ជួយ ប៉ុន្តែ ក្រោយមក បានប្រើកាំបិតចិត
ផ្លែឈើ ចាក់បន្តបន្ទាប់ច្រើនដង នៅដៃ ទ្រូង ខ្នង Truong Dieu ដល់ស្លាប់។ Duoc Gia Ham
បើកគេចខ្លួន ហើយក៏បង្កគ្រោះថ្នាក់ចរាចរម្តងទៀត ក្រោយមកក៏ត្រូវចាប់ខ្លួន។

Duoc Gia​ Hamកើតឆ្នាំ 1989 ជានិសិត្សឆ្នាំ ទី3 ដែប៉ាដឺម៉ង់ piano វិទ្យាស្ថានតន្រ្តីTay An។
ជាកូនសំណព្វចិត្ត ដូច្នេះត្រូវបានឪពុកម្តាយទិញឲ្យរថយន្តមួយដើម្បីទៅរៀន។ ពេលយប់
ថ្ងៃ20 ខែតុលា នៅលើផ្លូវត្រលប់ពីផ្ទះមិត្តស្រី Duoc Gia Hamបានបង្កគ្រោះថ្នាក់ចរាចរ ហើយ
សម្លាប់​មនុស្សបំបិទមាត់។ តាមសេចក្តីសន្និដ្ឋានរបស់មន្ទីរពេទ្យបានឲ្យដឹងថារបួស នៅភ្លៅ
នឹងកញ្ចឹងករបស់ជនរងគ្រោះនោះ មិនមានអ្វី ធ្ងន់ធ្ងរទេ។ ហើយ មូលហេតុនៃការស្លាប់របស់
ជនរងគ្រោះគឺមកពីការចាក់កាំបិត នៅទ្រូងចំសរសៃឈាម។

ថ្ងៃ 22ខែមេសា សំណុំរឿងត្រូវបានកាត់ក្តីនៅទីក្រុង Tay An។ តាមការចោទ, Duoc Gia
Ham ក្រោយពីបង្កគ្រោះថ្នាក់ បានគេចខ្លូនដើម្បីគេចវះនូវការទទួលខុសត្រូវ អំពើនេះ​
ត្រូវផ្តន្ទាទោសប្រហារជីវិត។ មេធាវីបានលើកឡើង ថា Duoc Gia Ham​ សម្លាប់មនុស្ស​
ក្នុងស្ថានភាពភ័យខ្លាចមិនដឹងខ្លួន ប៉ុន្តែព្រះអាជ្ញាក៏បដិសេធចំពោះទស្សនៈនេះ ពី​ព្រោះ​
នេះគឺជាសកម្មភាពមានការគិតគូរប្រយ័ត្នប្រយែងបំផុតរបស់ជនល្មើស។ ចំណង់ថោកទាប
ឧបាយកលឃោរឃៅ ផលវិបាកធ្ងន់ធ្ងរ ដូច្នេះទោះបីថានេះគឺជាការធ្វើបទល្មើសលើកដំបូង
ឬ មានការសារភាពក៏ដោយ ទោសរបស់ Duoc Gia Hamនៅតែត្រូវផ្តន្ទាទោសឲ្យបានតឹងរឹង។
ដូច្នេះ តុលាការ កាត់ទោសប្រហារជីវិត ហើយត្រូវតបស្នង​គ្រួសារជនរងគ្រោះ 45500យាន់។ ពេលដែលស្តាប់បានការផ្តន្ទាទោសចុងក្រោយ Vuong Huy ជាប្រពន្ធជនរងគ្រោះនៅខាង
ក្រៅនៃបន្ទប់កាត់ក្តីបានយំ ហើយក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់អង្គតុលាការ ពីព្រោះ �យុត្តិធម៌ត្រូវបានអនុវត្តន៍�។

(ដោយ៖ មិនា)