បើធ្វើការប្រៀបធៀបគ្នារវាងប្រទេសក្រីក្រ និងប្រទេសដែលមានការរីកចំរើន ឃើញថាឆាក
ជីវិតរបស់ប្រជាពលរដ្ឋខុសគ្នាប្រៀបបានមេឃនិងដី ។ ប្រទេសអ្នកមានការរស់នៅរបស់ប្រ
ជាជនមានភាពសំបូរបែប មិនខ្វល់ពីខ្វះចំណីអាហារ សំលៀកបំពាក់ ថ្នាំសង្កូវសំរាប់ព្យាបាល
មិនខ្វល់ពីគ្មានផ្ទះនៅ មានរបស់របរប្រើប្រាស់ផ្សេងៗ និង ទទួលបានការសិក្សាជ្រៅជ្រះ ជា
ដើម ដោយឡែកចំពោះប្រទេសដែលក្រីក្រ ប្រជាជនក្នុងប្រទេសនោះ មានជីវភាពក្រលំបាក
មិនមានការងារធ្វើសមរម្យ ភ័យព្រួយព្រឹកល្ងាច គ្មានទីលំនៅសមរម្យ គ្មានការសិក្សាជ្រៅជ្រះ
រហូតមានអ្នកខ្លះមិនបានចូលសាលាទៀតផង ។ ទន្ទឹមនឹងនេះចំពោះកុមារ នៅក្នុងប្រទេស
ជឿនលឿន រីកចំរើន ពុំសូវមានការកេងកំលាំងពលកម្ម ដែលខុសពីច្បាប់ដូចនៅប្រទេស
ក្រីក្រផ្សេងៗឡើយ ។ ហើយនេះគឺជាការរៀបរាប់ពីឆាកជីវិតរបស់កុមារមួយចំនួន នៅជុំវិញ
ពិភពលោកក្នុងប្រទេសមួយចំនួន ដើម្បីធ្វើការប្រៀបធៀបគ្នា ៖

កុមារីនេះឈ្មោះ Kaya មានអាយុ 4 ឆ្នាំ​រស់នៅជាមួយឪពុកម្តាយ ក្នុងគេហដ្ឋានសមរម្យមួយ
នាទីក្រុង តូក្យូ ប្រទេសជប៉ុន ។ នៅក្នុងបន្ទប់គេងរបស់នាងតាំងពីកំរាល រហូតដល់ពិដាន
ពោពេញទៅដោយ របស់របរលេងផ្សេងៗ និងសំលៀកបំពាក់ ។ ម្តាយរបស់ Kaya គាត់ជា
អ្នករៀបចំកូនគាត់ទាំងអស់ ។ Kaya មានសំលៀកបំពាក់ និង កន្សែងទាំងអស់ចំនួន 30
សំរាប់ ស្បែកជើង 30 គូរ ម៉ូដសក់គ្រប់ប្រភេទ។ ពេលទៅសាលា Kaya ស្លៀកសំលៀក
បំពាក់ជាឯកសណ្ឋាន ។ ចំពោះអាហារ Kaya ចូលចិត្តញ៉ាំ សាច់ ដំឡូងបារាំង ផ្លែឈើម្យ៉ាង
ដែលគេហៅថាផ្លែ ប៉ែស និងផ្លែស្រ្តបេរី​ ។ គោលបំណងទៅថ្ងៃអនាគតនាងចង់ក្លាយជាអ្នក
គំនូររូបកំប្លែង ដ៏ល្បីមួយរូប ។


កុមារី Jasmine អាយុ 4ឆ្នាំ រស់នៅឯ Kentucky សហរដ្ឋអាមេរិច ។ នាងរស់នៅជាមួយឪពុក
ម្តាយ និងបងប្រុសបីនាក់ ។ គេហដ្ឋានរបស់នាងនៅឯជាយក្រុង ដែលនៅជុំវិញគឺមានតែ
វាលស្រែ ។ ក្នុងបន្ទប់គេងរបស់នាងមានដាក់តាំងនូវ ម្កុដ និង កន្សែងបង់ក ជាច្រើន ដែល
សុទ្ធតែវត្ថុតុបតែង សំរាប់ចូលរួមការប្រឡងប្រជែងផ្សេងៗ ។ នាងតូចធ្លាប់ចូលប្រកួតចំនួន
100 ដងរួចមកហើយ ។ ពេលទំនេរនាងតែងតែធ្វើការហ្វឹកហាត់របៀបសំដែង ផ្សេងៗ
ចំពោះគោលបំណងពេលធំឡើង កុមារី Jasmine មានបំណងចង់ក្លាយជាតារា Rock ដ៏ល្បី
ម្នាក់។

កុមារនេះមានគេហដ្ឋាននៅឯ ទីវាលមួយនៅក្រៅទីក្រុង រ៉ូម ប្រទេស អ៊ីតាលី ។ គ្រួសារ
របស់កុមារនេះបានធ្វើចំណាកស្រុកតាំងពី Romania តាមរយៈរថយន្តក្រុងមកដល់ទីនេះ។
ការមកតាំងទីលំនៅនេះត្រូវបានសមត្ថកិច្ចដេញចេញដោយហេតុតែពួកគេគ្មាន ប័ណ រឺ
លិខិតសំគាល់ខ្លួន ។ ឪពុកកុមារនេះ ប្រកបរបរជាអ្នកជូតកញ្ចក់រថយន្ត ក្នុងក្រុមគ្រួសារ
គ្មាននរណាម្នាក់បានចូលសាលារៀនឡើយ ។


កុមារ Dong មានអាយុ 9 ឆ្នាំរស់នៅឯខេត្ត Yunnan ប្រទេសចិន ជាមួយឪពុកម្តាយ ប្អូនស្រី
និងជីតាម្នាក់ ។ Dong គេងនៅក្នុងបន្ទប់រួមជាមួយ ឪពុកម្តាយ និង ប្អូនស្រី។ គ្រួសារមួយ
នេះមានដីសំរាប់ធ្វើស្រែ និងដាំអំពៅ គ្រាន់តែចញ្ចឹមក្រពះប៉ុណ្ណោះ ។ សាលារៀនរបស់
Dong មានរយៈចំងាយល្មម ធ្វើដំនើរ 20 នាទី ។ កុមារ Dong ចូលចិត្តការសរសេរ និងច្រៀង
ហើយ ពេលយប់ ប្អូនចំណាយពេល 1 ម៉ោងធ្វើលំហាត់នៅផ្ទះ និង មួយម៉ោងទៀតសំរាប់
មើលទូរទស្សន៍ ។​ ពេលធំឡើង Dong ចង់ក្លាយជាប៉ូលីសម្នាក់ ។


កុមារី Indira អាយុ 7 ឆ្នាំរស់នៅជាមួយឪពុកម្តាយ បងប្រុស និងប្អូនស្រី នៅឯ Nepal ។ ផ្ទះ
របស់នាងមានតែបន្ទប់គេងតែមួយគត់ គឺ គ្រែមួយ និងកំរាល មួយ ។ ពេលចូលគេង កុមារី
យកកំរាលមកក្រាលខាងក្រោមលើកំរាលផ្ទាល់ដីដើម្បីគេង ។ នាងប្រករបរជាអ្នកវាយថ្ម
តាំងពីនាងមានអាយុ 3ឆ្នាំមកម្លេះ ។ ក្នុងមួយថ្ងៃនាងធ្វើការ 6ម៉ោង ។ សាលារៀនរបស់នាង
នៅចំងាយល្មមធ្វើដំនើរថ្មើរជើងចំណាយពេល 30 នាទី ។ អាហារដែលនាងចូលចិត្តគឺ មី
ពេលធំឡើង កុមារី Indira ចង់ក្លាយជាអ្នករាំដ៏ជំនាញ ។


កុមារា Roathy អាយុ 8ឆ្នាំ រស់នៅក្រៅក្រុង ភ្នំពេញ ផ្ទះរបស់កុមារស្ថង់នៅលើទីចោលសំរាម
ដ៏ធំ កំរាលសំរាប់ក្រាលដេក ធ្វើឡើងពីជញ្ជាំងរថយន្តចាស់ៗ ។ មានមនុស្សប្រមាណជាប្រាំ
ពាន់ នាក់ប្រកបរបរចញ្ចឹមជីវិតនៅទីនោះ ដោយរើសកាកសំណល់ចាស់ៗយកទៅលក់ ។
ជារៀងរាល់ព្រឹកមុននឹងទៅធ្វើការ Roathy តែងតែទៅងងូតទឺកនៅកន្លែងក្នុងមជ្ឈមណ្ឌល
មនុស្សធម៌មួយក្នុងតំបន់នោះ ។ ចំពោះអាហារពេលព្រឹកគឺជាពេលអាហារសំខាន់បំផុត
និងតែមួយពេលគត់ក្នុងមួយថ្ងៃរបស់ Roathy ។


កុមារី Thais អាយុ 11ឆ្នាំ​ រស់នៅជាមួយ ឪពុកម្តាយ និងប្អូនស្រីនៅក្នុងបន្ទប់ហាត់ប្រាណ
ជាន់ទី បីមួយនៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ។ នាងគេងជាមួយប្អូនស្រី ។ ពួក
គេរស់នៅក្បែរតំបន់ Cidade de Deus ដែលជាទីកន្លែងល្បីល្បាញខាងថ្នាំញៀន តែក្នុងឆ្នាំ
2002 ទីកន្លែងនេះត្រូវបានសំអាតកែលំអរឡើងវិញ ។ Thais គឺជា fan ម្នាក់របស់អ្នកចំរៀង
pop Felipe Dylon សូម្បីតែនៅលើជញ្ជាំងក្នុងបន្ទប់របស់នាងក៏មានរូបភាពរបស់តារាចំរៀង
នោះដែរ ។


ក្មេងស្រី Nantio អាយុ 15ឆ្នាំ ជាជនជាតិ Rendille នៅភាគខាងជើងប្រទេស Kenya មាន
ប្អូនស្រីពីរនាក់ និងបងប្រុសពីរនាក់ ។ ផ្ទះរបស់គេតូចចង្អៀត មានចង្រ្កានភ្នក់ភ្លើងមួយ
នៅកណ្តាលផ្ទះ​​និងជុំវិញគឺជាកន្លែងសំរាករបស់ពួកគេ ។ ការងាររបស់ ក្មេងស្រី នេះគឺ
ឃ្វាលពពែរ រកអុសសំរាប់ដុត និងដងទឹកទុកប្រើប្រាស់ ។ ក្មេងស្រីធ្លាប់បានរៀនមួយយៈ
តែក្រោយមកឈប់វិញ ។ នាងមានក្តីស្រម៉ៃក្លាយជាភរិយាដ៏ល្អរបស់យុទ្ធជនម្នាក់ ។ សព្វ
ថ្ងៃនាងមានមិត្តប្រុសហើយ ចំពោះការមានមិត្តប្រុសច្រើនក៏មិនមែនជារឿងចំលែកឡើយ
របស់ជនជាតិ Rendille ។


កុមារី Douha អាយុ 10ឆ្នាំ​រស់នៅក្នុងជំរុំអ្នកសុំទានមួយ នៅ Hebron ប្រទេសប៉ាឡេស្ទីន
ជាមួយនឹងឪពុកម្តាយ និងបងប្អូន 11 នាក់ ។ កុមារីគេងជុំគ្នាជាមួយ បងស្រី​ 5នាក់ ។
សាលាមិននៅឆ្ងាយប៉ុន្មានពីផ្ទះឡើយគឺដើររយៈពេល 10នាទី ។ គោលបំណងចង់ក្លាយ
ជាគ្រូពេទ្យថែរទាំកុមារ ។ បងប្រុសម្នាក់របស់នាងធ្លាប់បានធ្វើអត្តឃាត ជាមួយមនុស្ស
23នាក់ផ្សេងទៀត នៅក្នុងការក្រោកឈរប្រឆាំងជាមួយ អ៊ីស្រាអែល ឆ្នាំ 1996 ។ ក្រោយ
មកកងទ័ព អ៊ីស្រាអែល បានបំផ្លាញផ្ទះរបស់ពួកគេ ។


ក្មេងប្រុស Lamine 12ឆ្នាំរស់នៅ Senegal ។ ក្មេងប្រុសនេះគឺជាសិស្សនៃសាលាជនបទ
មួយដែលមិនត្រូវបានអនុញ្ញាតអោយមនុស្សស្រីចូលឡើយ ។ រស់នៅជាមួយក្មេងប្រុស
ដទៃពីរបីនាក់ផ្សេងទៀត ។ ជារៀងរាល់ព្រឹកម៉ោង 6 ពួកគេត្រូវធ្វើការនៅក្នុងកសិដ្ឋានរបស់
សាលា គឺដាំ ដំណាំ ផ្សេងៗ ។ ពេលល្ងាចពួកគែរៀនសូត្រគម្ពីសាសនាអ៊ីស្លាម ។ ពេលទំនេរ
Lamine ចូលចិត្តលេងបាល់ជាមួយមិត្តភក្តិ ។


ក្មេងប្រុស Joey អាយុ 11ឆ្នាំរស់នៅឯ Kentucky សហរដ្ឋអាមេរិច​ ជាមួយឪពុកម្តាយ និងបង
ស្រី ។ ជាធម្មតា Joey តែងតែទៅបរបាញ់ជាមួយឪពុក ។ Joey មានកាំភ្លើងសំរាប់បរបាញ់
ពីរ ។ ស្នាដៃដំបូងរបស់គេគឺសំលាប់បានសត្វប្រើសមួយក្បាល កាលពីមានអាយុ 7 ឆ្នាំ ។
Joey ចូលចិត្តជីវភាពនៅខាងក្រៅណាស់ និងមានចំណងចង់បន្តជាអ្នកបរបាញ់តទៅទៀត
នៅពេលដែលគេធំឡើង ។ សព្វថ្ងៃ Joey នៅសិក្សានៅឡើយ ៕
(ប្រភពពី Vnexpress)
ដោយ៖ រដ្ឋា