យោងតាមប្រភពព័ត៌មានពីគេហទំព័រ metro.co.uk បានឲ្យដឹងថា គ្រួសារមួយបានរៀបចំ អាហាររបស់ពួកគេ ដើម្បីបរិភោគក្បែរមាត់ទន្លេជាការ សម្រាកកំសាន្តលេងនៅទីនោះក្នុងតំបន់ Homestead នៅរដ្ឋផ្លរីដា។ ខណៈពេលដែលអង្គុយលេងក្បែរនោះ បុរសម្នាក់បាននិយាយថា ស្រាប់តែខ្លួន បានឃើញសត្វក្រពើមួយក្បាល កំពុងប្រឹងវៀរឡើងគោក ប្រ៉បមាត់ទឹកសំលឹង មករកអាហាររបស់គាត់ ធ្វើឲ្យគាត់ភ័យជាខ្លាំង និងប្រាប់ប្រពន្ធកូនឲ្យប្រុង ប្រយ័ត្ន។
បុរសនោះនិយាយថា បើតាមគាត់ស្មាន ប្រហែលជាក្រពើនេះគិតថា អាហារដែលគាត់យក មកញ៉ាំកំសាន្តនេះ គឺជាអាហារដែលគេទុកឲ្យវាមិនខាន។ គាត់បានបោះអាហារឲ្យក្រពើស៊ី ដើម្បីឲ្យវាត្រលប់ចូលទឹកវិញ និងបាននិយាយ ថា នេះជាបទពិសោធន៍មួយមិនគួរភ្លេចទេ ព្រមទាំងប្រកាសឲ្យមនុស្សឯទៀត ត្រូវចេះប្រយ័ត្ននៅពេល ដែលពួកគេរៀបចំទៅកម្សាន្ត នៅកន្លែងណាមួយក្រែងមានសត្វសាហាវមករំខាន និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល