កាលពីថ្ងៃទី 9ឧសភា ម្សិលម៉ិញ ក្រុមហ៊ុនអគ្គីសនីរបស់ជប៉ុន(Tepco) បានអោយដឹងថា
ក្រុមអ្នកជំនាញបានស្រាវជ្រាវរកឃើញថា កំរិតជាតិវិទ្យុសកម្ម strontium មានការកើន
ឡើងនៅក្នុងដី នៅក្នុងតំបន់រោងចក្រអគ្គីសនី Fukushima I ដែលកំរិតនេះអាចបង្កអោយ
មានជំងឺមហារីកបាន ។

សារធាតុវិទ្យុសកម្មនេះ នឹងប្រមូលផ្តុំកាន់តែច្រើនឡើងនិងជ្រាបទៅដល់ឆ្អឹង តាមការដក
ដង្ហើម នេះជាសំដីរបស់អ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសារធាតុគីមីជប៉ុន ។
ចំពោះបុគ្គលិកដែលកំពុងតែធ្វើការក្នុងរោងចក្រអគ្គីសនី Fukushima នោះ សារធាតុវិទ្យុ
សកម្មទាំងឡាយដែលបង្កដល់ពួកគេពុំមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្មានទេដោយសារតែពួកគេ
បានពាក់របស់ការពារ តែអ្វីដែលត្រូវដោះស្រាយជាបន្ទាន់គឺការកាត់បន្ថយសារធាតុ
strontium នៅក្នុងអាកាស ។
កាលពីខែ មីនា 2011 កន្លងទៅក្រុមអ្នកជំនាញក៏ធ្លាប់បានពិនិត្យរកឃើញថាមានសារធាតុ
វិទ្យុសកម្ម strontium មាននៅក្នុងដីនៅក្រៅបរិវេណរោងចក្រ Fukushima I ចំង៉ាយប្រមាណ
ជា 30 គីឡូម៉ែត្រទៀតផង ៕
(ប្រភពពី Dailyinfo)
ដោយ៖ រដ្ឋា