ព័ត៌មានអន្តរជាតិ ៖ តារាសម្តែងស្រី ហូលីវូដ នាង Angelina Jolie អំឡុងចុងសប្តាហ៍ ថ្ងៃសុក្រទី ២៤ ខែមេសាកន្លងទៅនេះ បានធ្វើការរិះគន់ចំៗ ចំពោះភាព​   បរាជ័យ ​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ទៅលើការបញ្ជប់សង្គ្រាមនៅក្នុងប្រទេស ស៊ីរី  ស្រប ពេល  ដែលតារាសម្តែងរូបនេះ បានបន្តអំពា​វនាវ អោយមានជំនួយជាបន្ទាន់ ជួយដល់ការកើនឡើង នៃជនភៀសខ្លួន ស៊ីរី ។

/

តារាសម្តែងស្រីរូបនេះ បានលើកឡើងយ៉ាងដូច្នេះ   នៅឯក្រុមប្រឹក្សា UN ក្នុ ង  នា មគាត់ជាប្រេសិត​ពិសេស​ របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ ខណៈខ្លួននាងផ្ទាល់ ធ្លាប់ បានចុះទៅដល់ ជុំរុំជនភៀសខ្លួនស៊ីរី ដោយផ្ទាល់ ដល់ទៅ ១១ ដង ។ ជាការប៉ាន់ប្រមាណ ក្រុម ជន ភៀសខ្លួនដល់ទៅ ជិត ៤ លាននាក់ បានភៀសខ្លួនចេញពីប្រទេស ក្នុងរយៈពេល ៤ ឆ្នាំ ចុងក្រោយ នេះដោយសារតែសង្គ្រាមស៊ីវិល ។

នាង Angelina បញ្ជាក់ក្តែងអោយដឹងថា ៖ គោលបំណងរបស់អង្គការ  សហប្រជាជាតិ គឺធ្វើការការ ពារនិងបញ្ចប់ជម្លោះ នាំមកនូវប្រជាជាតិតែមួយ ស្វែងរកដំណោះ  ស្រាយ ការទូត និង ជួយសង្គ្រោះ អាយុជីវិត ប៉ុន្តែទាំងអស់នេះ ពួកយើងបរាជ័យ សម្រាប់  បេសកម្ម នៅ  ក្នុងប្រទេស ស៊ីរី ។ បន្ថែមពី លើនេះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នាង  មាន  ការ  ខឹង សម្បារជាខ្លាំង ទៅលើបណ្តា សមាជិករដ្ឋ ដែលជាអគ្គរដ្ឋទូត និងរដ្ឋមន្រ្តី បានចួលរួមនៅក្នុងកិច្ចពិភាក្សា ទៅលើវិបត្តិមនុស្សជាតិ ដែលបានធ្វើអោយប្រទេសស៊ីរី បែកខ្ញែក ហែកចេញពីគ្នា ព្រោះ សង្គ្រាមស៊ីវិល ។ វិបត្តិនេះ ត្រូវបាន ធ្វើឡើងអោយកាន់តែអាក្រក់ ដោយសារតែការសម្រេចចិត្ត ក៏ដូចជា   ភាពស្ទាក់ស្ទើរ នៃបណ្តាសហ គមន៍អន្តរជាតិ សម្រាប់ការពារ  ក្រុម  ប្រឹក្សាអន្តរជាតិ ពីទំនួលខុសត្រូវពេញ លេញ  របស់ខ្លួន នាង Angelina បន្តអោយដឹងថា យ៉ាងដូច្នេះ ។

ក្រុមប្រឹក្សាសន្តិសុខ UN បានបែកខ្ញែក រវាង មហាអំណាច លោកខាងលិច ស្វែងរក  សំពាធទៅលើ ក្រុង Damascus ក៏ដូចជា សម្ព័ន្ធមិត្ត ប្រទេសរុស្ស៊ី និង ចិន ដែលបានធ្វើការ វេតូ ។  នាង Angelina អំពាវនាវអោយក្រុមប្រឹក្សា សហការណ៍គ្នាជាធ្លុងមួយ ជួយដោះស្រាយ ដល់វិបត្តិ ប្រឈម និង ផ្តល់ ជាជំនួយ សម្រាប់ប្រជាជនស៊ីរី ដែលបានភៀសខ្លួនទៅកាន់ បណ្តាប្រទេសជិត  ខាង ក្នុងនោះ ភាគ ច្រើននៃពួកគេបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីព្យាយាមធ្វើដំណើរឆ្លងកាត់ សមុទ្រ Mediterranean  ទាំងហានិភ័យ ទូកតូច គ្នាច្រើនលើសលប់ ចូលទៅកាន់ទឹកដី អឺរ៉ុប ។ ប្រសិនបើ  ពួកយើងមិនអាច បញ្ជប់វិបត្តិមួយនេះ បានទេនោះ ហោចណាស់ ក៏ពួកយើងមានដំណោះស្រាយសីលធម៌សម្រាប់ជន ភៀសខ្លួន តាមរយៈផ្តល់ជាមធ្យោបាយសុវត្ថិភាព ដល់ពួកគេជាដើម នេះបើ  តាម ការលើកឡើង ពី សំណាក់នាង Angelina Jolie ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA