កាលពីចុងសប្ដាហ៍មុន គូស្នេហ៍សហាយស្មាន់គ្នាមួយគូនៅប្រទេសកេនយ៉ា បានជួបនឹងបញ្ហាលំបាកបំផុតក្នុងពេលរួមភេទជាមួយគ្នា។

/

អ្នកស្រុក​នាំគ្នា​សែង​គូស្នេហ៍​សហាយស្មន់ទៅកាន់​ផ្ទះគ្រូពេទ្យ​មេធ្មប់ដើម្បី​ជួយ​បំបែក​ចេញពីគ្នា

ក្នុងពេលកំពុងតែរួមរ័ក ស្រាប់តែពួកគេត្រូវជាប់គាំង ដោយមិនអាចបំបែកចេញពីគ្នាបាន ទើបសម្រេចចិត្តហៅអ្នកជិតខាងមកជួយ។ គូស្នេហ៍ដែលជួបនឹងបញ្ហានេះ រស់នៅក្នុងតំបន់ Daraja Mbili នៃក្រុង Kisii ភាគខាងលិចប្រទេសកេនយ៉ា។

/

គូស្នេហ៍​នេះត្រូវបាន​គេ​គ្របដណ្ដប់ភួយជិត ក្នុងពេល​សែង​ទៅផ្ទះគ្រូពេទ្យ​មេធ្មប់

ក្រោយពីបានសុំជំនួយពីអ្នកភូមិ មនុស្សជាច្រើនក៏បានមកមើល ប៉ុន្តែ គូស្នេហ៍នេះបានរុំភួយជិតពីក្បាលដល់ចុងជើង។

សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ព្រោះតែសង្ស័យភរិយារបស់ខ្លួនមានសហាយ បុរសជាប្ដី បានលួចលាក់ដាក់ថ្នាំដែលផ្សំដោយគ្រូពេទ្យមេធ្មប់ ឱ្យប្រពន្ធផឹក។ ថ្នាំនេះមានឥទ្ធិពលបណ្ដាលឱ្យគូស្នេហ៍សហាយស្មាន់មិនអាចបំបែកចេញពីគ្នា ជួយឱ្យបុរសជាប្ដីចាប់បានភ័ស្ដុតាងជាក់ស្ដែង។

តាមការណែនាំរបស់បុរសជាប្ដី គូស្នេហ៍សហាយស្មន់នេះ ត្រូវបានបញ្ជូនទៅកាន់ផ្ទះរបស់គ្រូពេទ្យមេធ្មប់ ដើម្បី “បំបែកចេញពីគ្នា”។

/

ម្នាក់​ពាក់​អាវ​ក្រហមនេះគឺជា​គ្រូពេទ្យ​ធ្មប់ដែលជួយ​សង្គ្រោះ​គូស្នេហ៍​ដែលជួបបញ្ហា​

គ្រូពេទ្យ “មេធ្មប់” បានចាប់ឱ្យបុរសជាសហាយបង់ប្រាក់ពិន័យ មុនពេលជួយបំបែកចេញពីគ្នា។

គ្រូពេទ្យមេធ្មប់ ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍នេះគឺជាមេរៀនមួយសម្រាប់មនុស្សដែលមានចិត្តមិនស្មោះក្នុងទំនាក់ទំនងស្នេហា។ សារព័ត៌មាននៃប្រទេសនេះក៏បានលើកឡើងថា សហាយស្មន់គឺជាបញ្ហាសង្គមមួយកំពុងកើតមានច្រើននៅកេនយ៉ា៕

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror