ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក កំពុងត្រៀមខ្លួនបញ្ជូននាវាចម្បាំង ទៅក្បែរ កោះសិប្បនិម្មិត ដែលកសាងឡើងដោយប្រទេសចិន ក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំង ជាមួយការប្រកាសរបស់រដ្ឋាភិបាល  ក្រុង   ប៉េ កាំងប្រកាសថា ជាម្ចាស់កម្មសិទ្ធលើដែនទឹកទាំង នោះ។ នេះបើតាមការលើកឡើង របស់មន្ត្រីសហរដ្ឋអាម៉េរិកពីរ រូប ដែលត្រូវបានដកស្រង់ដោយ សារ ព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។

/

CNN បានឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា  បាន  ចេញសេចក្តីសម្រេច ក្នុងការដាក់ពង្រាយនាវា USS Lassen  ប្រភេទ A Guided Missile Destroyer នៅ  ក្បែរប្រជុំកោះ Spratly បណ្តាថ្មប៉ ប្រះ ទឹក កោះផ្កាថ្ម និងកោះតូចៗ រាប់រយផ្សេងទៀត ដែលកំពុងមានជម្លោះ។

សូមជំរាបថា ការដាក់ពង្រាយនេះ   ត្រូវ  បានគេរំពឹងថា នឹង ធ្វើ ឡើងនៅថ្ងៃអង្គារ ឬថ្ងៃពុធ ក្នុង សប្តាហ៍ នេះតែម្តង ៕

/

 

ប្រភព ៖ ស៊ីអិនអិន