អាមេរិក៖ នាយកប្រតិបត្តិ របស់ប្រព័ន្ធទំនាក់ទំនង សង្គម Facebook ដ៏ល្បី គឺលោក Mark Zuckerberg បានឲ្យដឹងថា លោកនឹងសម្រាកពី ការងាររយៈពេលពីរខែ ដើម្បីត្រៀមខ្លួនធ្វើជាឪពុក បន្ទាប់ពីការចាប់កំណើត កូនស្រីដំបូងរបស់លោក ដែលនេះជាសេចក្តី ថ្លែងការណ៍ដ៏សំខាន់ ពីសំណាក់ នាយកប្រតិបត្តិដ៏មមាញឹក និងល្បីល្បាញម្នាក់ ប្រចាំនៅសហរដ្ឋអាម៉េរិក ក្នុងការចំណាយពេល ជាមួយគ្រួសារ ដកស្រង់ដោយ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

«នេះជាសេចក្តីសម្រេចចិត្តជាលក្ខណៈឯកជនដ៏សំខាន់មួយ» នេះជាការលើកឡើង របស់លោក Zuckerberg ក្នុងប្រព័ន្ធ Facebook រួមជាមួយរូបភាព នៃទាករកម្នាក់ និងឆ្កែមួយក្បាលរបស់លោក។

សូមជម្រាបថា តាមរយៈការសិក្សាបានបង្ហាញថា នៅពេលឪពុកម្តាយ ព្យាយាមចំណាយពេល ជាមួយកូនតូចៗដែលទើបនឹង ចាប់កំណើត វានឹងផ្តល់ផលល្អយ៉ាងខ្លាំងដល់ទាំងទារក និងគ្រួសារទាំងមូល៕

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល