ដើម្បីពង្រឹងវិស័យយោធារបស់ខ្លួនអោយមានភាពរាំងមាំខ្លាំងក្លា ពិភពលោកកោតខ្លាច
បណ្តាប្រទេសដែលមានខឿនសេដ្ឋកិច្ចរីកចំរើនមួយចំនួនបានខិតខំស្រាវជ្រាវ ផលិតនិង
រកទិញបន្ថែមពីបរទេសនូវគ្រឿងសព្វាវុធទំនើបៗដើម្បី ការពារបូរណភាពដែនដីរបស់
ខ្លួន ក្នុងនោះមានទាំងអាវុធប្រល័យលោក អាវុធគីមី បរមាណូ កាំជ្រួច យន្តហោះចំបាំង
...ជាដើម។
ដោយឡែកនៅពេលថ្មីៗនេះប្រទេសជប៉ុនទើបតែផលិត និងដាក់បង្ហាញនូវប្រភេទរថ
ក្រោះដ៏ទំនើបមួយដែលមានតំលៃ 11,3លានដុល្លា ក្នុងមួយគ្រឿង ដែលតំលៃនេះគឺជា
តំលៃដែលខ្ពស់បំផុតលើពិភពលោកផងដែរ ។

រថក្រោះដែលមានតំលៃខ្ពស់មួយនេះប្រភេទ Type 10 រឺ (TK-X) គឺជាប្រភេទរថក្រោះថ្មី
មួយ(MBT)ដែលជប៉ុន បានដាក់អោយកងទ័ពរបស់ខ្លួនប្រើប្រាស់ក្នុងការការពារបូរណ
ភាពដែនដី និង ការឈ្លានពានទាំងឡាយ ។ រថក្រោះនេះនឹងជំនួសតួនាទីរបស់ រថក្រោះ
ប្រភេទ Type 74 ដែលចាស់ទ្រុឌទ្រោម ។ Type 10 មានទំងន់ 44តោន វាស្រាលជាងរថ
ក្រោះចំបាំងទូទៅដែល ទំងន់នេះគឺវាស្របទៅនឹងច្បាប់របស់ប្រទេសជប៉ុនដែលអនុញ្ញាត
អោយធ្វើចរាចរលើផ្លូវជាតិបាន ។

Type 10 មានគំរោងតាំងពីឆ្នាំ 2008 ដែលជាគំរោងដ៏ធំរបស់អ្នកម៉ៅការនៃក្រុមហ៊ុន
Mitsubishi Heavy Industries និងបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប ដែលអាចនិយាយបានថាវា
មានលក្ខណៈទំនើបជាងរថក្រោះផ្សេងៗនៅលើពិភពលោក ដែលកាលពីឆ្នាំ 2010 កន្លង
ទៅក្រសួងការពារជាតិរបស់ជប៉ុនបានកំនត់ទិញចំនួន 13 គ្រឿងពីក្រុមហ៊ុនហើយនឹងរួច
រាល់និងដាក់អោយប្រើប្រាស់នៅឆ្នាំ 2011 នេះ ។

រថក្រោះនេះផ្ទុកគ្រប់ធុន 120 មីលីម៉ែត្រជាមួយប្រព័ន្ធដំនើរការបាញ់ដោយស្វ័យប្រវត្តិ ដែលបង្កើតឡើងដោយក្រុមអ្នកជំនាញ Steel Works របស់ជប៉ុន ដែលជាក្រុមហ៊ុនផលិត
គ្រាប់ Rheinmetall 120 mm សំរាប់រថក្រោះធុន Type 90 ផងដែរ ។ Type 10 ផលិតឡើង
ពីដែកថែបដ៏ស្វិត ដែលអាចទប់ទល់ជាមួយគ្រាប់ទំហំ 120 មីលីម៉ែត្ររបស់ទ័ពអង្គការ
ណាតូបាន ។ និងការបំពាក់នូវអាវុធផ្សេងៗទៀតដូចជា កាំភ្លើងយន្តដែលមានធុន 7,62
មីលីម៉ែត្រ និងកាំភ្លើងសំរាប់បាញ់យន្តហោះធុន 12,7មីលីម៉ែត្រ អាចបញ្ជារពីចំងាយបាន ។
Type 10 អាចទ្រាំទ្រជាមួយការវាយប្រហាររបស់រថក្រោះធុន RPG ។ ពាសដោយសំបក
ប្រភេទ composite-ceramic ដូចគ្នាទៅនឹងរថក្រោះ Leopard 2A5 របស់អាល្លឺម៉ង់។ សំបក
របស់វាមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរក្នុងករណីទទួលរងការខូចខាត និងអាចដោះ
ចេញក៏បានដែលបន្ថយទំងន់បានរហូតដល់ 4 តោន ។ Type 10 មានប្រព័ន្ធការពារឆេះ ដោយស្វ័យប្រវត្តិ មានប្រព័ន្ធផ្តល់ដំណឹង laser និងផ្សេងៗជាច្រើនទៀត ។

Type 10 ប្រត្តិបត្តិរហ័សរហួននិងចំគោលដៅល្អឥតខ្ចោះ ដែលតំរូវអោយមាន មេបញ្ជារការ
បីនាក់ អ្នកផ្លោងគ្រាប់កាំជ្រួចម្នាក់ និងអ្នកបើកម្នាក់ ។ គ្រឿងដំនើរការផ្នែកម៉ាស៊ីនរបស់
Type 10 គឺប្រភេទ diesel V8 ចំណុះ 1200សេះ ទំងន់ស្រាលល្មម តែកំលាំងខ្លាំង
27 សេះ/តោនមានល្បឿន 70គីឡូម៉ែត្រក្នុងមួយម៉ោង ប្រវែង 9,42 ម៉ែត្រ(គិតទាំងកាណុង) ទំហំខាងក្នុង 3,24ម៉ែត្រកំពស់ 2,30 ម៉ែត្រ ។
ដូច្នេះសរុបមកវិញប្រជាជនជប៉ុនមានមោទភាពចំពោះ Type 10 ទាំងប្រព័ន្ធបច្ចេកវិទ្យា ទាំងលទ្ធភាពប្រត្តិបត្តិការជាពិសេសទាំងដំលៃដ៏ខ្ពស់របស់ Type 10 នេះ ៕
(ប្រភពពី MaskOnline)
ដោយ៖ រដ្ឋា