ស៊ីលអាន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៣ នេះថាសិស្ស ១៦នាក់បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការរត់ ជាន់ជើងគ្នា បានកើតឡើង នៅកន្លែង ចិញ្ចឹមត្រី មួយកន្លែងស្ថិតនៅខេត្ត ហ្សានស៊ី ភាគឦសានប្រទេសចិន។ នេះបើតាមការអះអាង ពីមន្ត្រីក្នុងតំបន់។
គ្រោះថ្នាក់ខាងលើនេះដែរបានកើតឡើងនៅសាលសិក្សាអំពីការ ចិញ្ចឹមត្រីនៅតំបន់ ស៊ីលអាន គូជាង នៅ ប្រហែល ជាម៉ោង ១និង៣៧នាទី រសៀលថ្ងៃព្រហស្បតិ៍ ដែល សិស្សមួយចំនួនបាន សម្រុកចូលទៅក្នុង ជណ្តើរ យន្តយ៉ាង កម្រោល។ ខ្សែវីដេអូដែល គេថតបានបង្ហាញថា សិស្សម្នាក់បាន ធ្លាក់ចុះពីលើអាគារ និង សិស្សផ្សេង ទៀត បាន ដួលសង្កត់ជាន់ ពីលើគ្នាតែម្តង។ ចំពោះសិស្ស រងរបួសទាំងអស់ ត្រូវបានគេបញ្ជូនទៅ កាន់មន្ទីរពេទ្យ ក្នុងតំបន់ហើយ។
គួរបញ្ជាក់ថាសាលាបឋមសិក្សាខាងលើនេះជាសម្ព័ន្ធរបស់ សកលវិទ្យាល័យ បច្ចេកវិទ្យាចម្រុះ ស្ថិតនៅភាគ ឦសាន ប្រទេសចិន ហើយក្រុមសិស្សសាលាទាំងអស់បាន ចុះកម្មសិក្សាទៅ សាលចិញ្ចឹមត្រី។ ចំពោះគ្រោះ ថ្នាក់ត្រូវបានគេ បន្ទោសទៅលើជណ្តើរ យន្តដែលមាន ប្រតិ-បត្តិការ យឺតយ៉ាវពេក។
អ្នកនាំពាក្យកន្លែងចិញ្ចឹមត្រីលោក យ៉ាង តាវ ក៏បានអះអាងចំពោះគ្រោះថ្នាក់ នោះដែរ ថា បានកើតឡើង បណ្តាល មកពីសិស្សមួយ រូបធ្លាក់ចុះពីលើជណ្តើរ ដែលជាហេតុនាំឲ្យ មានការភ័យ រត់ជាន់គ្នា ហើយតាមពិត ទៅជណ្តើរ យន្ត គឺដំណើរការដោយធម្មតា និង ប្រកបដោយសុវត្ថិ-ភាព នោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល