ថ្មីៗនេះមាននារីម្នាក់ឈ្មោះ Wafah Dufour ដែលគេដឹងថាត្រូវជាក្មួយស្រីរបស់មេ ភេវរកម្ម
Al Qaeda លោក Osama bin Laden ត្រូវបានបង្ហាញមុខនៅលើទំព័រទស្សនាវដ្តី GQ មួយ
របស់ សហរដ្ឋអាមេរិច ក្រោមរូបភាពដ៏សិចស៊ី គួរអោយទាក់ទាញ ។


Wafah Dufour គឺជាតារាបង្ហាញម៉ូដ និង​ តារាចំរៀង ដែលជាកូនស្រីរបស់បងប្រុស រួមឪពុក
មា្តយទីទៃ របស់ Bin Laden​ ។ រូបរបស់នាងនៅ ក្នុងទស្សនាវដ្តី គឺនាងស្លៀកសំលៀកបំពាក់
ក្នុង ធ្វើអំពីរោមសត្វ និង មួយទៀតគឺក្នុងឈុតនាងកំពុងតែត្រាំក្នុងពពុះសាប៊ូ ក្នុងអាងងូតទឹក
មួយ ។

Wafah Dufour បានអោយដឹងថានាងកើតនៅក្នុង សហរដ្ឋអាមេរិច នាងនិយាយថានាងជា
ជនជាតិអាមេរិច នាងនិង ឪពុកមារ របស់នាង គឺ Bin Laden មិនដែលមានការប្រាស្រ័យទាក់
ទងគ្នាឡើយ ។ ហេតុនេះកិច្ចការទាំងឡាយគឺមិនមានអ្វីទាក់ទងនាងឡើយ ។

តាមប្រភព BBC បានអោយដឹងថាតារាសំដែង និងចំរៀង 26 ឆ្នាំ រូបនេះសំរេចចិត្តប្តូរត្រកូល
របស់ខ្លួនមកដាក់ត្រកូលខាងម្តាយចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃ 11/9/2001 មកម្លេះ ។ នាងរស់
នៅ Saudi Arabia (ទីកំនើតរបស់ Bin Laden ) តាំងពីតូចរហូតដល់នាងមានអាយុ 10 ឆ្នាំ និង
បានធ្វើការផ្លាស់ទីលំនៅជាបន្តបន្ទាប់ទៅក្រុង Geneva ប្រទេស Switzerland,និងចុងក្រោយ
ទៅរស់នៅក្នុងសហរដ្ឋអាមេរិច ។

នាងបន្ថែមថានាងពុំដែលបានជួបសមាជិកណាម្នាក់របស់ក្រុមគ្រួសារ Bin Laden ឡើយសូម្បី
ឪពុករបស់នាង មានមនុស្សប្រមាណជា 400 នាក់មានទំនាក់ទំនងជាមួយពួកគាត់តែពួកគេ
រស់នៅក្នុងប្រទេស Saudi Arabia ទាំងអស់ ហេតុនេះគ្មានអ្វីទាក់ទិននឹងគ្នាឡើយ ។ នាងជា
បុគ្គលតែម្នាក់គត់ដែលរស់នៅទីនេះ ។

ឪពុករបស់នាង និង Bin Laden គឺជាមនុស្សពីរនាក់ក្នុងចំនោម 50 នាក់ដែលជាកូនរបស់
Mohammed Bin Laden គឺជាជនអន្តោប្រវេសន៍ជាតិ Yemen មកតាំងទីលំនៅក្នុងប្រទេស
Saudi Arabia និងជាមហាសេដ្ឋីជំនាញ វិស្វករសំណង់ផងដែរ ។

កាលពីព្រឹត្តិការណ៍ភេវរកម្មលើអាគារភ្លោះរបស់ សហរដ្ឋអាមេរិច ពីសំណាក់ក្រុម Al Qaeda
នាថ្ងៃទី 11/9/2001 នាង Dufour កំពង់តែរស់នៅឯ Geneva,ប្រទេស Switzerland ។ នាងបាន
រំលឹកថានាងមានអារម្មណ៍ក្តុកក្តួលនិងស្រែកយំយ៉ាងខ្លាំង ពេលឃើញទិដ្ឋភាពពេលនោះ
គឺប្រៀបបានទៅនឹងនរណាម្នាក់ កំពុងតែព្យាយាមដាក់គ្រាប់បែកបំផ្លាញទីក្រុងរបស់នាង
នាងចង់តែត្រឡប់មក អាមេរិចវិញនៅពេលនោះ ។

ចុងក្រោយនាងបានបញ្ជាក់យ៉ាងច្បាស់ថា នាងកើតនៅលើទឹកដីសហរដ្ឋអាមេរិច នាងជា
ជនជាតិអាមេរិច នាងក៏ដូចជាមនុស្សគ្រប់រូបនៅទីក្រុង New York ចំពោះទីកន្លែងនេះចំពោះ
នាងគឺជាផ្ទះរបស់នាង ៕
ដោយ៖ រដ្ឋា