តើលោកអ្នកចង់ធ្វើដំនើរកំសាន្តនៅភពព្រះច័ន្ទដែររឺទេ? ឥឡូវនេះលោកអ្នកគ្រាន់តែ
ចំណាយ 150 លានដុល្លា ប៉ុណ្ណោះ នោះលោកអ្នកនឹងទទួលបាននូវសេវាកម្មដំនើរ
កំសាន្តមួយដ៏អស្ចារ្យ និងកំរ ដែលមនុស្សគ្រប់គ្នាតែងតែនឹកគេងផ្សង នោះគឺដំនើរឆ្ពោះ
ទៅស្ថានព្រះច័ន្ទ ។
Space Adventures ជាក្រុមហ៊ុនតែមួយគត់ ទទួលបំរើសេវាកម្មដឹកអ្នកដំនើរឆ្ពោះទៅកាន់
ភពអាវកាសអន្តរជាតិ(ISS) ហើយបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះក៏កំពុងតែបំរើសេវាកម្មដឹក
អ្នកដំនើរឆ្ពោះទៅកាន់ភពព្រះច័ន្ទ ផងដែរ។ លោកអ្នកចំណាយត្រឹមតែ 150លានដុល្លា
នោះលោកអ្នកនឹងអាចធ្វើដំនើរជាមួយយាន្តអាវកាស Soyuz របស់ប្រទេសរុស្ស៊ី ដែល
ពិភពលោកទទួលថាជាយាន្តដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត ។
យាន្តអាវកាសមួយនេះនឹងជូនដំនើរលោកអ្នក ឆ្លងកាត់តារាវិថីដ៏អស្ចារ្យរបស់ភពផែនដី
ឆ្ពោះទៅភពព្រះច័ន្ទប្រកបដោយសុវត្ថិភាព ។ក្នុងដំនើរកំសាន្តនៅភពព្រះច័ន្ទ អ្នកដំនើរ
ធ្វើដំនើររួមគ្នាជាក្រុមមានគ្នា 3នាក់ដែល 2 នាក់ជាភ្ញៀវនិងម្នាក់ទៀតជាមេបញ្ជារការជាតិ
រុស្ស៊ី ដែលផ្ទុយពីការធ្វើដំនើរឆ្ពោះទៅកាន់ ISS គឺមានភ្ញៀវតែម្នាក់គត់ ។
ក្នុងរយៈកាលកន្លងមក ការធ្វើដំនើរឆ្ពោះទៅកាន់ភពព្រះច័ន្ទរបស់យាន្តអាវកាស Apollo 11
និង Apollo 13 គឺត្រូវចំណាយពេលពី 6-8ថ្ងៃ ទើបដល់ភពព្រះច័ន្ទ និងការវិលមកវិញ។
ចំពោះ យាន្តអាវកាស Soyuz ក៏ចំណាយពេលប្រហាក់ប្រហែលគ្នានេះដែរ តែនឹងមាន
រយៈពេលយូរជាងបើអ្នកដំនើរមានបំណងទស្សនានៅ ISS ។ បច្ចុប្បន្ន Space Adventures បានអោយដឹងថាមានភ្ញៀវម្នាក់បានកក់កន្លែងទុករួចជាស្រេចហើយ និងកំពុងតែរង់ចាំភ្ញៀវ
ម្នាក់ទៀត តើភ្ញៀវម្នាក់នោះអាចជាលោកអ្នកដែលជាប្រិយមិត្ត Camnews ទេ?
(ប្រភពពី PC World)
ដោយ៖ រដ្ឋា