ព័ត៌មានអន្តរជាតិ ៖ អង្ករ ក្លែងក្លាយ ផលិតពី   ក្រដាស រមូរតូចៗ ត្រូវបានរកអោយឃើញថា បាន បង្ហាញវត្តមានរបស់ខ្លួនឡើង នៅក្នុងខេត្ត Guangdong    ប្រទេសចិន ដើមសប្តាហ៍នេះ បន្ទាប់ពី ស្រ្តីម្នាក់ ចាប់អារម្មណ៍បានថា បាយដែលខ្លួន កំពុងតែ ទំពាញ៉ាំនោះ   រឹងប្លែក ខុសពីសព្វមួយដង

/

មាននាមត្រកូលថា Cai លោកស្រី គូសបញ្ជាក់ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា៖លោកស្រី និងសមាជិក គ្រួសារឯទៀត  ពិតជាមិនបានដឹងថា  អង្ករ  ដែលកំពុង  តែ ញ៉ាំរាល់ថ្ងៃនេះ ជាអង្ករ ក្លែងក្លាយនោះទេ លុះមកដល់ ថ្ងៃដើមសប្តាហ៍នេះ ខណៈលោកស្រី ទំពាបាយ ពិបាកញ៉ាំខ្លាំង បើ ធៀបទៅនឹងរាល់ដង លោកស្រី ក៏ខ្ជាក់ចេញ និងពិនិត្យអោយល្អិតល្អន់ ទើបរកឃើញថា តាមពិត ទៅអង្ករដែលរឹងខ្លាំង ពិបាកញ៉ាំនោះ គឺផលិតចេញពី ក្រដាសរមូរតូចៗ ។

លោកស្រី Cai បន្តអោយដឹងថា លោកស្រី បានទិញអង្ករ ប្រភេទនេះ ពីហាងលក់ទំនិញក្នុងស្រុក មួយកន្លែង ខណៈអ្នកលក់ធានាអោយបានថា ជាអង្ករសុទ្ធ ពីកសិករជនបទ គ្មានបន្ថែមសារជាតិ គីមីនោះទេ ។

/

គួររំឮកថា ដើមឆ្នាំនេះ ប្រធានបទក្តៅ អង្ករក្លែងក្លាយ ចរាចរនៅក្នុង  ប្រទេសចិន ក៏ដូចជា នៅលើ ទីផ្សារតំបន់អាស៊ី គឺជាព័ត៌មាន ដ៏រស៊ើបមួយ ក្រោយអង្ករ​ក្លែងក្លាយ​ត្រូវ  បានគេរកឃើញថា ផ្សំ​ឡើង​ពី ដំឡូង​បារាំង ដំឡូង​ជ្វា និង​ប្រភេទ​ជ័រ​សំយោគ​មួយ​ ចំនួនផ្សេង ទៀត ។ យោងតាម របាយការណ៍ ពីទំព័រ Oryza.com អោយដឹងថា អង្ករ​ក្លែងក្លាយ​ពេល​ដាំ​ឆ្អិន​នឹង​ក្លាយ​ជា​រឹង​ខុស​ពី​ធម្មតា  ចំណែក ​ស៊ុប​ដែល​ដាក់​អង្ករ​នេះ​ចូល​ហាក់​ដូច​ជា​គ្មាន​ជាតិ និង​ឆេះ​នៅ​ពេល​រង​កម្ដៅ​ខ្លាំង៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា