អង់គ្លេស៖ បើតាមការអោយដឹង របស់ទស្សនាដ្ដី Right of Family ប្រទេសអង់គ្លេសដែលបានចុះផ្សាយកាលពីម្សិលមិញនេះថា មានគ្រួសារមួយបានជ្រើសរើសពស់ថ្លាន់ដ៏ធំ ដែលមានប្រវែង ១៧ feet ស្មើ ៥.២ ម៉ែត្រ អោយមករស់ជាមួយគ្រួសាររបស់ខ្លួន។

width=455

នាងគីម (Kim)ជាកូនស្រីទោលតែមួយគត់ ដែលរស់ក្នុងគ្រួសារមួយ​ ក្នុងតំបន់ Guyhirn រដ្ឋ Cambridgeshire នៃប្រទេសអង់គ្លេស។ នាងគីម បាននិយាយថា គ្រួសាររបស់នាងមានសមាជិកចំនួនបីនាក់ ហើយពេលនេះ ពួកគាត់បានចាប់ពស់ថ្លាន់មួយ នៅក្នុងព្រៃក្បែរមាត់ទឹកជិតផ្ទះរបស់នាង អោយមករូមរស់ជាមួយគ្នា ដូចមនុស្សធម្មតាអញ្ចឹង។

width=455

width=455

នាងគីម បានបន្ដថា ពស់ថ្លាន់ពស់ពណ៍លឿងនេះ ត្រូវបានគ្រួសាររបស់នាងចាប់មកតាំងពីគេមានប្រវែងប្រហែល ១.៥ ម៉ែត្រប៉ុណ្ណោះ តែពេលនេះគេមានទំហំធំណាស់ ពោលគឺមានប្រវែងរហូតដល់ ៥.២ ម៉ែត្រឯណ្ណោះ។ នាងគីម បានបន្ថែមថា ពស់ថា្លន់នេះត្រូវគ្រួសាររបស់នាងដាក់ឈ្មោះថា លីលី(Lilly)។ នាងគីម និយាយថា លីលីជាពស់ដែលស្លូត និងតែងតែនំាសំណាងដល់គ្រួសារនាងជារឿយៗ៕

 

ដោយ៖ រក្សាប្រភព៖ dailymail