ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយម្នាក់ ត្រូវបាន រកអោយឃើញថា បានផ្តល់កំណើត ដល់កូន ប្រុសរបស់ ខ្ឡួនប្រកប ទៅដោយសុខភាព ល្អ នៅលើទូក ផ្ទាល់តែម្តង ខណៈ ក្រុមជួយសង្គ្រោះ បានចេញទូក ទៅ ជួយគាត់ គេចចេញ ពីគ្រោះទឹក ជំនន់ នេះបើយោង តាមការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារ ព័ត៌មាន បរទេស ស្កាយ ។

/

គួររំឭកផងដែរថា ករណី កើតកូន នៅលើទូក ស្ទើរតែមិនធ្លាប់ ជួបប្រទះ នៅក្នុងកាលៈទេសៈ បែបនេះ បានកើតឡើង កាលពី ពេលកន្លងទៅ នៅឯក្រុង Linahers ប្រទេស ប្រេស៊ីល ខណៈ ប្រទេសនេះ​ នៅក្នុង ប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ រងនូវ ផលប៉ះពាល់ គ្រោះទឹកជំនន់ ជាខ្លាំង។

width=490

លើសពីនេះ ប្រភពដដែល បន្តថា បន្ទាប់ពី មានសេចក្តីរាយការណ៍ ពីសំណាក់ក្រុម អ្នកភូមិ ទៅដល់មន្រ្តី ជួយសង្គ្រោះ អោយដឹងថា ស្រ្តីជាម្តាយ វ័យ ២២ ឆ្នាំ ពរពោះ កូនប្រុស គ្រប់ខែ ពិតជា ត្រូវការ ទៅមន្ទីរ ពេទ្យ ជាបន្ទាន់ ព្រោះថា នាងពិតជា ឈឺពោះជាខ្លាំង នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តែដឹង អីថា នាងពិតជា មិនអាចទៅ មន្ទីរពេទ្យ បានដោយខ្លួនឯង នោះទេ ក្រោយពី ហេដ្ឋារចនា សម្ព័ន្ធ ទាំង អស់ ត្រូវបានជន់ លិច ដោយសារ តែគ្រោះទឹកជំនន់ បាត់ទៅហើយ។

 

ជាមួយនឹងកិច្ច អន្តរាគមន៍ ក្នុងការចុះជួយសង្គ្រោះ បញ្ជូននាងទៅមន្ទីរពេទ្យ ខណៈឈឺពោះខ្លាំងពេកនោះ នាងក៏បានផ្តល់ កំណើតដល់កូន តូច របស់ខ្លួន នៅលើទូកនោះ ផ្ទាល់តែម្តង។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ