សារព័ត៌មានល្បីឈ្មោះ Reuters ទើបតែធ្វើការចុះផ្សាយនូវព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ ឲ្យដឹងថា ក្រុម ហ៊ុនផលិតផលស្មាតហ្វូន ដែលមានមូលដ្ឋាននៅប្រទេសកាណាដាគឺ BlackBerry កំពុងតែមានផែនការ បង្ហាញណែនាំនូវទូរស័ព្ទមួយប្រភេទ ជាមួយនឹងការដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android  ពោលគឺមិនមែនជា BlackBerry 10 នោះទេ។

អាន៖ Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 5,9 inch, USB-C, Chip ថ្មី, ថាមពលថ្ម 4100mAh, មានកម្រាស់ 7,9mm?

អាចនិយាយថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលក៏ត្រូវម្យ៉ាង ព្រោះថា BlackBerry គឺជាក្រុមហ៊ុនទូរស័ព្ទមួយ ដែលតែងតែធ្វើការផលិត បង្កើត Hardware និង Software ដោយខ្លួនឯង។ ការដែលបញ្ចេញនូវទូរស័ព្ទ មួយដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនផ្សេង គឺធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល។ ប៉ុន្តែជាក់ស្តែង មិនមែនប្រព័ន្ធប្រតិបត្តិការ BlackBerry 10 នឹងត្រូវបោះបង់ចោលនោះទេ។ បើសិនជា មិនមានអ្វីប្លែកជាងនេះទេ គឺដោយសារតែស្ថានភាពជំនួញរបស់ BlackBerry ចាំបាច់ដែលបង្ខំឲ្យ ក្រុមហ៊ុនត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីរកប្រាក់ចំណូលមកវិញ។ 

អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch

/ ហេតុផលមួយក្នុងចំណោមហេតុផលមួយចំនួនទៀត ដែលសារព័ត៌មានល្បីឈ្មោះខាងលើ ចុះផ្សាយគឺ ប្រព័ន្ធគ្រប់គ្រងឧបករណ៍របស់ BlackBerry ដែលមានឈ្មោះថា BES12 ប្រើបានសម្រាប់ទាំង Android, iOS, Windows ទន្ទឹមគ្នានឹង BlackBerry។  ការដែលបញ្ចេញឧបករណ៍ Android នឹងជួយឲ្យ BlackBerry ធ្វើឲ្យ BES12 មានភាពពេញនិយម ដល់អ្នកប្រើប្រាស់ចូលចិត្តប្រព័ន្ធប្រតិបត្តិការ Android មួយភាគធំ ហើយវាអាចក្លាយជាចំនុចមានសក្តានុពលមួយផងដែរ។