៩០ នាទីបានបញ្ចប់ទៅ នៅកីឡាដ្ឋាន Camp Nou របស់ Barcelona ហើយជាលទ្ធផលក្រុមBayern Munich បានបំបាក់ក្រុម Barcelona សារជាថ្មីម្តងទៀតនៅជើងទី ២ នេះ ។
ការប្រកួតចាប់ផ្តើមក្នុងតង់ទី ១ ក្រុមទាំង ២ មានយុទ្ធសាស្រ្តដើម្បីទប់ទល់ និង វាយសំរុករាងៗខ្លួន តែដោយសារ មិនទាន់ស្ទាបស្ទង់សមត្ថភាពដឹងច្បាស់នៅឡើយ ក្រុមទាំង ២ ក៏បញ្ចប់ក្នុងលទ្ធផល ០-០ ក្នុងតង់ទី ១ ។ ចូលមកដល់តង់ទី ២ ក្រុម Bayern Munich មានសន្ទុះយ៉ាងខ្លាំងក្លាទៅលើក្រុម Barcelona ហើយស៊ុតបានមួយគ្រាប់ដំបូង ដោយកីឡាករ Arjen Roben នាទី៤៩ ។ មកដល់នាទីទី ៧២ Pique បានធ្វើអោយមានកំហុសស៊ុតបាល់ចូលទីខ្លួនឯង ធ្វើអោយBarcelona កាន់តែមានគំលាតយ៉ាងឆ្ងាយ ពីការតាមរកគ្រាប់បាល់សងវិញ ។ សំរាប់មួយគ្រាប់ចុងក្រោយ ស៊ុតដោយកីឡាករ Muller នៅនាទីទី ៧៦ ធ្វើអោយក្រុម Bayern Munich ឈ្នះក្រុមBarcelona ក្នុងលទ្ធផល ៣-០ (៧-០) ទំលាក់ក្រុម Barcelona អោយចុះចេញពីផ្លូវដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ៕

ដោយ ៖ កុសលប្រភព ៖ k14