យានយន្ដ៖ ជាការពិតមែនហើយ ដែលម៉ូដែល Landwind X7 SUV សេរីថ្មីនេះ អាចជាបញ្ហាដ៏ធំ សម្រាប់ការចោលក្រសែភ្នែកមួយ គ្រាដំបូង ច្រឡំថាជាម៉ូដែល Range Rover Evoque ប្រសិនជាមិនបានចាប់អារម្មណ៍ និងពិនិត្យឲ្យច្បាស់។ 

ក្រុមហ៊ុនផលិតរថយន្ដប្រទេសចិនឈ្មោះថា Landwind បានលាតត្រដាង ពីស្នាដៃស៊េរីបន្ទាប់ របស់​ខ្លួន​ក្នុងកម្មវិធី Chengdu Auto Show ប្រចាំឆ្នាំ ២០១៥ ក្នុងប្រទេសចិន ខណៈដែលរូបរាង  Landwind X7 ត្រូវបានស្ថិតក្រោមការឧទ្ទេសនាមពីក្រុមហ៊ុនផ្ទាល់ថា ចម្លងរូបរាងចេញពីម៉ូដែល Range Rover Evoque។

មិនត្រឹមតែ រូបរាងតែប៉ុណ្ណោះទេ ដែលមានលក្ខណៈស្រដៀងគ្នា បើសូម្បីតែ ប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យាទំនើប និងកម្លាំងម៉ាស៊ីនរបស់រថយន្ដ ក៏មិនខុសគ្នានោះដែរ ប៉ុន្ដសម្រាប់បំពង់ស៊ីម៉ាំងក្រោយ ម៉ូដែល​នេះថ្មីនេះ ប្រើទម្រង់កាត់ទៅ ម៉ូដែល Ferrari F40 ។ រីឯតម្លៃវិញអាចទាបបំផុត គឺ ២១៥៧៣ ដុល្លារ។ 

/

/

/

/

/

/

/ ​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops