ក្រោយពីរកឃើញកូនលួងទៅលេងហ្គេម ឪពុក ខឹងខ្លាំង ស្រាតខោអាវរបស់កូនក្មេង
ទាំងស្រុង ហើយអូសទាំងគំហឹង។
រូបភាពខាងក្រោមនោះ គឺជារូបក្មេងប្រុសអាយុ១៤ឆ្នាំឈ្មោះXiaomeng ដែលគ្មានខោ
អាវអ្វីសោះ ត្រូវឪពុកខ្លួ​នឈ្មោះ Lu Tan ដែលគ្មានសេចក្តីមេតា្តធ្វើទុក្ឋបុកម្នេញ។ រូប
ភាពនេះយ៉ាង​ឆាប់រហ័សបានរីករាលដាលនៅលើ forum internet នៅប្រទេសចិន
ហើយបង្កឡើងនូវការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់​សាធារណ។

ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី 1ខែឧសភា នៅទីក្រុង Giangxi ប្រទេសចិន។
សាក្សី​ម្នាក់បាននិយាយថា នៅម៉ោង 2រសៀល លោកឃើញក្មេងប្រុសម្នាក់អាក្រាត
ដៃទាំងពីរត្រូវចងនៅក្រោយ រត់ឆ្លងហាងរបស់លោក ហើយរត់តាមក្រោយគឺបុរស
ម្នាក់។ រត់ដល់ថ្លុកភក់ ក្មេងនោះក៏រអិលដួល ហើយបុរសក៏កាន់ជើង​របស់ក្មេង​អូសទៅ​
ទាំងគំហឹងនៅលើផ្លូវ។ ដល់ហាងកាហ្វេជិតនោះ មនុស្សបុរសទើបនឹងឈប់ តែចាប់ផ្តើម​
វាយកូនក្មេងនោះ។
​មនុស្ស​មួយចំនួន​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស ប៉ុន្តែ ពួកគេ
​មិន​បាន​ជួយ​ធ្វើ​អន្តរាគមន៍​នោះ​ទេ ខណៈ​ដែល​បុរស​នេះ​បាន​និយាយថា កេ្មង​នេះ​បាន
លួយ​លុយ​ទៅ​លេង​ហ្គេម​។​​លោក Lu Tan បាន​និយាយប្រាប់​ប៉ូលិស​ថា � ម្តាយ​របស់
Xiaomeng បាន​ស្លាប់​នៅពេល​ដែល​វា​មាន​អាយុ​ទើបតែ​៩​ខែ​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​ចិញ្ចឹម​វា ។
ខ្ញុំ​បាន​ខំធ្វើការ​ដើម្បី​ចិញ្ចឹម​គ្រូ​សារ​។ ក្តីសង្ឃឹម​របស់​ខ្ញុំ​ចំពោះ​វា​មិន​ធំធេង​ទេ ខ្ញុំ​គ្រាន់តែ​
ចង់​អោយ​វា​ក្លាយជា​មនុស្ស​ល្អ​ម្នាក់​ប៉ុណ្ណោះ​�​។​








(ដោយ៖ មិនា)