មិនគួរអោយជឿ  ៖ ក្រុមមនុស្សដែលជាប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត មានភាពភ្ញាក់ផ្អើលជាខ្លាំង    ខណៈពេលដែលបានទទួលព័ត៌មានថា ​  បុរសម្នាក់     ដែលត្រូវជាពលរដ្ឋមកពីក្រុង Michigan រដ្ឋ Indiana សហរដ្ឋអាមេរិក   មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺគ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ ក្រោយពីរថភ្លើងល្បឿនលឿនដល់ទៅ ១៧៧ គ.ម ក្នុងមួយម៉ោងបើកបុក   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

គួររំឭកផងដែរថា   បុរសដែលជាជនរងគ្រោះរូបនោះ  មានឈ្មោះថា Darryle See វ័យ ២២ឆ្នាំ ត្រូវបានរថភ្លើងបុកនាវេលាម៉ោងប្រមាណជាង ១១ និង ៣០ នាទី ព្រឹក កាលពីថ្ងៃសុក្រកន្លងទៅនេះ​ ខណៈពេលដែលគាត់ដើរនៅលើផ្លូវរថភ្លើងបណ្តើរ ស្តាប់កាសបណ្តើរ។

width=443

ជាការពិត​ សម្លេងស៊ីភ្លេត្រូវបានគេបន្លឺឡើង  តែលោក Darryle មិនបានស្តាប់លឺនោះទេ ក៏ព្រោះតែកាសស្តាប់ចំរៀងនៅនឹងត្រចៀក ។   បើទោះជាមានការខំប្រឹងជាន់ហ្វ្រាំងក៏ដោយជនរងគ្រោះរូបនេះ​   ក៏ត្រូវបានរថភ្លើងមួយគ្រឿងនោះបុក  ពោលគឺខ្ទាតដល់ទៅ ២០ ហ្វឺតឯណោះ។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា លោក Darryle បាននិយាយបញ្ជាក់ក្តែងៗថា លោកពិតជាមិនអីនោះទេ ខណៈពេលដែលសម្រាកព្យាបាលនៅលើគ្រែមន្ទីរពេទ្យ។ ដោយឡែក បើយោងតាមសម្តីមន្ត្រីផ្លូវការប្រចាំតំបន់នេះ     លោក  John Boyd  គូសបញ្ជាក់អោយដឹងថាក្នុងបទពិសោធន៍ការងារជាង ២០  ឆ្នាំកន្លងមកនេះ លោកមិនធ្លាប់បានឃើញករណីដ៏កម្រនិងចម្លែកមួយនេះនោះទេ    ពោលគឺ  ដល់ថ្នាក់រថភ្លើងល្បឿនលឿន  បុកហើយនៅតែមិនស្លាប់ទៀត​ តែបែរជារងរបួសស្រាលទៅវិញ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទស្សនិកជននិយមគាំទ្រ មាននៅខាងក្រោម ៖

- មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈស្រ្តីម្នាក់ ស្លាប់ហើយ រស់ឡើងវិញ ក្នុងអំឡុងពេល ៤២ នាទីក្រោយ- រត់រកពេទ្យជួយ ខណៈជាប់ សម នៅក្នុងប្រដាប់ភេទ ក្រោយប្រើវាជា ឧបករណ៍សិច- ប្រទះឃើញវីដេអូ ក្រុមក្មេងទំនើង លេងល្បែងគ្រោះថ្នាក់ រងការរិះគន់ យ៉ាងចាស់ដៃ ពីបណ្តាអ្នកលេង អ៊ិនធើណេត

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost