
ក្រុមភេរវកម្ម Al Quaeda កាលពីថ្ងៃសុក្រ 6ខែឧសាភា បានអះអាងថា មេភេរវករ
Osama Bin Laden របស់គេបានសម្លាប់ដោយ កងកម្លាំងអាមេរិច ហើយគេក៏បាន
គំរាមធ្វើការសងសឹកវិញ។ នេះជាការប្រកាសទទួលស្គាល់លើកដំបូង តាំងពីពេល
Osama Bin Laden ត្រូវក្រុមកុម្ម៉ង់ដូរអាមេរិចសម្លាប់ តាំងពីថ្ងៃទី 1ខែឧសភាកន្លងមក។
ការថ្លែងបញ្ជាក់នេះដែលបានចុះផ្សាយនៅលើវិបសាយ�jihadist Internet forums�
កាលពីថ្ងៃសុក្រ។ ក្រុមស៊ើបការណ៍សម្ងាត់SITEនេះដែលបានដកស្រង់ការថ្លែង
បញ្ជាក់តាមវិបសាយនេះនិយាយថា �យើងដែលជាអ្នកស្ថិតនៅក្នុងក្រុម Al Qaeda
ធ្វើការប្តេជា្ញចំពោះព្រះអាឡា ហើយសុំជំនួយនិងការគាំទ្រដើម្បីដើរនៅលើផ្លូវនៃ
សង្គ្រាម jihad (សង្គ្រាមសាសនា) គឺជាផ្លូវមួយដែល Sheikh Osama (Osama Bin
Laden) មេដឹនាំរបស់យើងបានដើរ។ យើងអំពាវនាវដល់ជនអ៊ិស្លាមរបស់យើងនៅក្នុងប្រទេសប៉ាគីស្ថានជាទីដែល Sheikh
Osama ត្រូវបានសម្លាប់នោះ អោយងើបឡើងតស៊ូប្រឆាំងសត្រូវរបស់យើង�។
ការថ្លែងបញ្ជាក់នេះបានបន្តថា � យើងអំពាវនាវដល់ពួកគេអោយក្រោកឈរឡើង
ហើយនាំយកប្រទេសប៉ាគីស្ថានចេញពីភាពកខ្វក់ស្មោកគ្រោករបស់អាមេរិកដែល
បានសាបព្រោះអំពើស្មោកគ្រោកទាំងនេះនៅក្នុងប្រទេសនេះ�។
ការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Barack
Obama បាននិយាយថា កងកុម្ម៉ង់ដូរអាមេរិកបានសម្លាប់ Osama Bin Laden កាលពី
ថ្ងៃអាទិត្យក្នុងប្រតិបត្តិការសម្ងាត់មួយនៅទីប្រជុំជន Abbottabad ប្រទេសប៉ាគីស្ថាន។
ទាក់ទង់ទៅនឹងប្រតិកម្មរបស់អ្នកកាន់សាសនាអ៊ីស្លាមនៅប្រទេសប៉ាគីស្ថានចំពោះ
មរណភាពរបស់Bin Laden ក្នុងថ្ងៃទី 6ខែឧសភា មានប្រហែល 1.500នា ក់អ៊ីស្លាមនៅ
ទូទាំង ប៉ាគីស្ថានបានធ្វើកុដកម្មប្រឆាំងនឹងរឿងកងកុម្ម៉ង់ដូរអាមេរិកបានសម្លាប់ Osama
Bin Laden។ ជាពិសេស នៅទីក្រុងធំជាងគេនៅប្រទេសប៉ាគីស្ថាន Karachi សមាជិក
របស់គណះបក្ខJamat-e-Islami 300នាក់ក៏ធ្វើការបាតុកម្ម។ បាតុករបាននិយាយថា បើ
នៅតែមានការសម្លប់ដូចនឹងករណីរបស់ Bin Laden អញ្ចឹងនេះ វាអាចនាំមក នូវសង្គ្រាម
សាសនា ប្រឆាំងនឹងអាមេរិចជាមិនខាន។មេបក្ខJamat-e-Islami លោកMohammad
Hussain Mehnati បានមានប្រសាសន៍ថា៖� អាមេរិចអាងលេសទៅលើការសម្លាប់មេ
ភេរវករ Bin Laden ដើម្បីវាយ ប្រហារPakistan។ Washington បានបំពានលើអធិបតេយ្យ
ភាពរបស់ Pakistan យ៉ាងខ្លាំង�៕
(ដោយ៖ មិនា)