បន្ទាប់ពីរង់ចាំអស់រយះពេលជាច្រើនថ្ងៃមក ទីបំផុត Sony បានបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូនមិនជ្រាបទឹកមួយម៉ូដែលទៀតគឺ Xperia Z1។ នេះគឺជាស្មាតហ្វូនស៊េរីខ្ពស់ ជាមួយអេក្រង់ទំហំ full HD 5 inch រួមជាមួយកាមេរ៉ា Sensor Exmor RS 20.7 MP។

Xperia Z1 មានការរចនាម៉ូតធំល្មម ជាមួយនឹងខ្នាតប្រវែង 144,4 x 73,9 x 8,5 mm និងទម្ងន់170g។

/

Xperia Z1 ប្រើប្រាស់ CPU Quad Core Snapdragon 800 ល្បឿន 2.2GHz, 2GB RAM និងមានមេម៉ូរីក្នុងទំហំ 16GB ហើយអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD ឡើងដល់ទំហំអតិបរមា 64GB។ វាមានថ្ម 3000mAh ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការសន្ទនាទូរស័ព្ទជាប់គ្នាបាន 14 ម៉ោង បើសិនជាទស្សនាវីដេអូអាចបាន 6,5 ម៉ោង។

ដូចទៅនឹង Xperia Z ដែរ Xperia Z1 ក៏បានបំពាក់នូវសមត្ថភាពការពារជម្រាបទឹក និងធូលីស្របតាមស្តង់ដារ IP 58។

/

Camera 20.7 MP lគឺជាផ្នែកមួយដែលលេចធ្លោបំផុតនៅលើ Xperia Z1។ ស្មាតហ្វូនក៏មានSupport ថែមនូវកាណុងកាមេរ៉ា QX10 និង QX100 ដែលទើបតែត្រូវបាន Sony បង្ហាញណែនាំហើយផងដែរ។ Sony បង្ហាញនូវបណ្តាឧបករណ៍ដែលជំនួយដល់ការថតរូបដល់ Xperia Z1ផងដែរដូចជា Smart Imaging Stand IPT-DS10m និង Tripod SPA-MK20M។

/

/

បើតាមការសន្និដ្ឋាន Xperia Z1 នឹងធ្វើការដាក់លក់នៅក្នុងខែ កញ្ញានេះតែម្តង ដែលមានដំឡើងរួចជាស្រេចនូវ Android 4.2។ រីឯតំលៃលក់ជាក់លាក់ Sony នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

/

/

/

/

ព័ត៌មាននិយាយអំពីកាណុងកាមេរ៉ា QX10 និង QX100 (Camera Cyber-Shot x Smartphone)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vreview