ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយអត្ថបទសារព័ត៌មានរបស់ខ្លួន កាលពីម្សិលមិញនេះ អោយដឹងថា នៅឯប្រទេសឥណ្ឌាឯណោះវិញ នាវាផ្ទុកយន្តហោះដ៏ធំមួយ ដែលមានទម្ងន់ដល់ទៅ ៣៧,៥០០ តោន នឹងផលិតក្នុងស្រុកនោះ ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈហើយ។

គួររំឭកផងដែរថា នាវាផ្ទុកយន្តហោះដ៏ធំ ផលិតនៅក្នុងស្រុកមួយគ្រឿងនេះ មានឈ្មោះថាINS Vikrant ។ យ៉ាងណាមិញ បើយោងតាមសម្តីអ្នកនាំពាក្យមកពីក្រសួងការពារជាតិប្រទេសនេះ លោក Sitanshu Kar អោយដឹងថា INS Vikrant នឹងដាក់ដំណើរការជាផ្លូវការនាថ្ងៃអនាគត ពោលគឺ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយនៅក្នុងនោះវាពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យកងទ័ពជើងទឹករបស់ប្រទេសនេះ។

លើសពីនេះទៅទៀត អ្នកនាំពាក្យរូបនេះបន្ថែមថា INS Vikrant មានប្រវែងបណ្តោយដល់ទៅ ២៦០ ម៉ែត្រ និង ប្រវែងទទឹង ៦០ ម៉ែត្រ ហើយវាពិតជាមានសមត្តភាពខ្ពស់ក្នុងការផ្ទុកយន្តហោះចម្បាំង MiG 29K បានផងដែរ។

គួរបញ្ជាក់ផងដែរថា មានតែសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសរុស្ស៊ីនោះទេ ដែលមានសមត្តភាពក្នុងការរចនាម៉ូត ក៏ដូចជាសាងសង់ឡើងនូវនាវាប្រភេទនេះ តែដោយឡែក មកទល់នឹងពេលបច្ចុប្បន្ននេះ ឥណ្ឌា បានក្លាយជាបេក្ខភាពប្រទេសថ្មីមួយផ្សេងទៀត ដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតនាវាផ្ទុកយន្តហោះដោយខ្លួនឯង៕
ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
- ជប៉ុនបង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន ចាប់តាំងពី បញ្ចប់សង្គ្រាមលោកលើកទីពីរ- វីដេអូ នាំគ្នាផ្អើលមើល ឆ្លាមក្បាលញញួរ កើតកូននៅលើគោក បន្ទាប់ពីប្រមាញ់បាន និងអូសឡើង ច្រាំង- វីដេអូ រណ្តៅស្រុត មានទំហំមុខកាត់ជាង ១៨ ម៉ែត្រ ដ៏គួរអោយរន្ធត់ លេបត្របាក់ផ្នែកខ្លះ នៃភពផែនដី
ដោយ ៖ រិទ្ធីប្រភព ៖ CNN