ឆ្នាំ ២០១៣ នេះ ពិតជាឆ្នាំដែល បុគ្គលល្បីនៅក្នុងពិភពបាល់ទាត់ ចាកចេញពីអាជីពបាល់ទាត់ច្រើនមែន ។ ថ្ងៃនេះ Louis Saha កីឡាករសញ្ជាតិបារាំង អតីតកីឡាករល្បីរបស់ក្រុមManchester United បានប្រកាសចូលនិវត្តន៍ហើយ ។
Louis Saha កីឡាករសញ្ជាតិបារាំង ដែលបានចំណាញពេលវេលា ស្ទើរតែពេញមួយអាជីពជាកីឡាករទាត់បាល់របស់ខ្លួន នៅអង់គ្លេសក្របខណ្ឌ English Premier League នោះ បានបង្ហើរសំដីរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ ៣៤៧០០០ ទៅលើបណ្តាញសង្គម Twitter ថារូបគាត់នឹងចូលនិវត្តន៍ ពីអាជីពជាកីឡាករ ហើយគាត់សង្ឃឺមថា យុវជនជំនាន់ក្រោយ នឹងចូលចិត្តបាល់ទាត់ ដូចដែលគាត់ចូលចិត្តដែរ ។
Louis Saha បានចូលមកលេងនៅ English Premier League ជាលើកដំបូងក្នុងឆ្នាំ ១៩៩៨ ជាមួយនិងក្រុម Newcastle ដោយផ្ទេរចេញពីក្លឹប Metz ។ Saha ផ្ទេរចេញពី Newcastle ក្នុងឆ្នាំ២០០០ ទៅកាន់ក្រុម Fullham ស៊ុតបាន ៥០ គ្រាប់ជួយអោយក្រុម Fullham ឡើងមកដល់ក្របខណ្ឌ English Premier League ។ បន្ទាប់ពីបង្ហាញសម្ថភាពរបស់ខ្លួន ដ៏អស្ចារ្យរួចមក Sir AlexFerguson ក៏បានចាប់អារម្មណ៍ ចុះកុងត្រាជាមួយ Saha ក្នុងឆ្នាំ ២០០៤ ក្នុងតំលៃ ១២,៤ លានផោន ។ ក្នុងកំឡុងពេលលេងអោយក្រុម Manchester United ទោះបីជាជួបបញ្ហារបួសក៏ដោយក៏ Louis Saha នៅតែអាចឈ្នះបាន ពានរង្វាន់ដូចជា Premier League, Champion League និងLeague Cup ។ បន្ទាប់ពី ៤ ឆ្នាំកន្លះនៅ Old Trafford រួចមក Saha ផ្ទេរទៅ Everton បង្កើតគុណសម្បត្តិដោយ ស៊ុតបាល់បានលឿនជាងគេបំផុត ក្នុងរយៈពេលតែ ២៥ វិនាទីប៉ុណ្ណោះ ហើយក៏បានបំបាក់ក្រុម Chelsea ក្នុងលទ្ធផល ២ ទល់ ១ ឈ្នះពានរង្វាន់ FA Cup ២០០៩ ។ ឆ្នាំ ២០១២Saha ផ្ទេរទៅ Tottenham Hotspurs ហើយក៏បន្តទៅ Sunderland រួចបញ្ចប់អាជីពនៅ Lazio ។Saha បង្ហាញមុខអោយក្រុមបាល់ទាត់ ជំរើសជាតិបារាំងបាន ២០ ប្រកួតស៊ុតបាន ៤ គ្រាប់ ។




Saha បានថ្លែងអំណរគុណទៅអ្នកទាំងអស់គ្នា រួមមាន មិត្តរួមក្រុម សត្រូវ អ្នកគាំទ្រ គ្រូបង្វឹកគូរប្រកួតទាំងអស់ ដែលធ្វើអោយរូបគេ មានថ្ងៃនេះ ៕
ដោយ ៖ កុសលប្រភព ៖ Dailymail