បច្ចុប្បន្ន នៅមានកុំព្យូទ័រ laptop ជំនាន់ចាស់ៗមួយចំនួន បន្ទាប់ពីបានប្ដូរពី Windows XP មកប្រើ Windows 8.1 តែងជួបប្រទះបញ្ហាតភ្ជាប់ WiFi ដោយវាមានការរអាក់រអួល បើទោះជាបានបំពាក់ Driver គ្រប់គ្រាន់ក៏ដោយ។ ស្ថានភាពនេះ ក៏អាចកើតមានឡើង សូម្បីតែនៅពេលអ្នក បានដាក់ Windows ថ្មី។

/

មូលហេតុនិយាយរួម មូលហេតុដែលនាំឱ្យមានបញ្ហារអាក់រអួល ដល់មុខងារតភ្ជាប់អ៊ីនធឺរណិត គឺអាចបណ្ដាលមកពី driver card wireless មិនស៊ីចង្វាក់ជាមួយនឹងប្រព័ន្ធប្រតិបត្តិ ឬដោយសារកំហុស modem WiFi ដោយសារ IP ត្រូវរងផលប៉ះពាល់ (ព្រោះតែដាក់ក្នុងស្ថានភាព (DHCP) ឬមួយ ដោយសាររបបសំចៃថាមពលថ្ម នៅលើ Windows ។វិធីកែសម្រួលជាមូលដ្ឋានប្រសិនមូលហេតុកើតឡើងដោយសារកំហុសខាងលើ អ្នកអាចប្រើប្រាស់វិធីទាំងឡាយ ខាងក្រោម ៖- ដំឡើងឡើងវិញនូវ driver សម្រាប់ card wireless ដែលសមល្មមនឹងប្រព័ន្ធដំណើរការ Windows 8.1 ដូច្នេះ អ្នកត្រូវចូលទៅគេហទំព័ររបស់ក្រុមហ៊ុនផ្គត់ផ្គង់ហាតឌីស ហើយទាញយកកំណែ Driver ថ្មីបំផុត ដើម្បីដំឡើង។- ដំណើរការ modem WiFi ឡើងវិញ ៖ ត្រូវដកភ្លើង ពី ៥ ទៅ ១០នាទី ទើបដោតភ្លើង ដើម្បីឱ្យ modem ដំណើរការឡើងវិញ។- ដាក់អាសយដ្ឋាន IP បែបស្ថេរភាព ជំនួសឱ្យអាសយដ្ឋានដែលត្រូវបានផ្ដល់ទៅតាមការប្រែប្រួល (DHCP) ។- បិទមុខងារសំចៃថាមពលថ្ម នៅពេលប្រើ WiFi ។

/

វិធីបិទមុខងារសំចៃថាមពលថ្ម នៅពេលប្រើ WiFi ៖ដោយឡែក របបសំចៃថាមពលថ្ម នៅពេលប្រើ WiFi គឺតែងត្រូវបានបំពាក់នៅលើកុំព្យូទ័រយួរដៃ ជំនាន់ថ្មីៗ ហើយមិត្តអ្នកអានមួយចំនួន ប្រហែលជាមិនទាន់បានដឹងអំពីវិធីបិទមុខងារនេះ ដូច្នេះ សូមតាមដានវិធីខាងក្រោម ៖- ចូរចុចកូនកណ្ដុរខាងស្ដាំ ទៅលើរូបសញ្ញាតភ្ជាប់ WiFi នៅលើ system tray (នៅជ្រុងខាងស្ដាំ ផ្នែកខាងក្រោម នៃអេក្រង់) ហើយជ្រើសរើសស Open Network and Sharing Center ។- លើផ្ទាំង Network and Sharing Center អ្នកត្រូវជ្រើសយករូបសញ្ញាតភ្ជាប់ WiFi -> Properties -> Configure ។បន្ទាប់មក នៅលើផ្ទាំង Properties ចូរចុចទៅលើ tab Power Management រួចដោះសញ្ញាគូស នៅលើចំណុច Allow the computer to turn off this device to save power ។ ក្រោយមក ចុច OK គឺជាការស្រេច។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Genk