ប្រធានាធិបតីទើបតែជាប់ឆ្នោត លោក Donald Trump បានចូលទៅកាន់សេតវិមានជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ៨វិច្ឆិកា និងបានជួបនឹងប្រធានាធិបតី Barack Obama ដើម្បីពិភាក្សាអំពីការផ្ទេរអំណាច។

/

ប្រធានាធិបតីទើបតែជាប់ឆ្នោត ចាប់ដៃជាមួយប្រធានាធិបតីកំពុងកាន់អំណាច Barack Obama នៅសេតវិមាន។

/

ជំនួបនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១ ថ្ងៃទី ១០វិច្ឆិកា (ម៉ោង ២៣ នៅកម្ពុជា)។ នេះគឺជាជំនួបដំបូងរវាងលោកទាំងពីរ។

/

ប្រធានបទសំខាន់ក្នុងជំនួបនេះគឺស្ដីអំពីការផ្ទេរអំណាចរវាងរដ្ឋាភិបាលជិតអស់អាណត្តិ និងរដ្ឋាភិបាលអនាគត។

/

ជំនួបនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ៩០នាទី។

/

លោក Trump ឱ្យដឹងថា ជំនួបនេះ តាមគម្រោងនឹងមានរយៈពេលពី ១០ ទៅ ១៥នាទី ប៉ុន្តែ ចុងក្រោយ វាបានអួសបន្លាយដល់ ៩០នាទី។

/

លោក Donald Trump បេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីអចលនទ្រព្យនៅ New York បានយកឈ្នះលើគូប្រជែង Hillary Clinton មកពីបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៨វិច្ឆិកា។

/

លោក Trump នឹងក្លាយជាម្ចាស់ថ្មីរបស់សេតវិមាន នៅពេលលោកចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ២០មករា ឆ្នាំ ២០១៧។

/

ខណៈដែលលោក Trump និងលោក Obama កំពុងពិភាក្សាគ្នា ភរិយារបស់លោកទាំងពីរក៏បានជួបជជែកគ្នាដោយឡែកផងដែរ។

/

មហាសេដ្ឋី Trump គឺជាប្រធានាធិបតីដំបូងគេដែលចូលកាន់អំណាច ដោយមិនធ្លាប់មានបទពិសោធផ្នែកនយោបាយកន្លងមក។ លោក Obama ធ្លាប់បាននិយាយកាលពីពេលឃោសនាបោះឆ្នោតថា លោក Trump មិនសមធ្វើប្រធានាធិបតី។

/

ប៉ុន្តែ ក្រោយពីលោក Trump ជាប់ឆ្នោត លោក Obama ក៏បានអំពាវនាវឱ្យប្រជាជនអាមរិក សាមគ្គីគ្នាដើម្បីគាំទ្រអ្នកដឹកនាំថ្មីរបស់អាមេរិក។

/

លោកស្រី Michelle Obama ក៏បាន​ទទួលជួប​លោកស្រី Melania Trump នៅសេតវិមាន។

/

ក្រុមអ្នកយកព័ត៌មាន រង់ចាំនៅខាងក្រៅសេតវិមាន ខណៈដែលលោក Trump និងលោក Obama កំពុងពិភាក្សាគ្នានៅខាងក្នុង។

/

មនុស្សមួយចំនួនក៏នាំគ្នាមកឈរមើលនៅខាងក្រៅសេតវិមាន ដោយសង្ឃឹមថានឹងបានឃើញប្រធានាធិបតីថ្មី លោក Donald Trump ។

/

មនុស្សខ្លះឈរនៅខាងក្រៅអគារមួយនៅក្បែរសេតវិមានដើម្បីមើលពីចម្ងាយ។

/

Jared Kushner ជាកូនប្រសាររបស់លោក Trump កំពុងថតរូបនៅក្នុងសេតវិមាន។ នាង Hope Hicks អ្នកគ្រប់គ្រងផ្នែកទូរគមនាគមរបស់លោក Trump ក៏មានវត្តមាននៅទីនេះ។

/

Jared Kushner ដែលជាកូនប្រសាររបស់លោក Trump (ឆ្វេង) ក៏មានជំនួបជាមួយប្រធានសេតវិមាន Denis McDonough ។

/

ក្រុមអ្នកជំនួយការសំខាន់ៗរបស់លោក Trump ក៏បង្ហាញខ្លួននៅក្នុងសេតវិមាន។

ប្រែសម្រួល ៖ តារាប្រភព ៖ Reuters/AFP/Dailymail