ព័ត៌មានអន្តរជាតិ​    ៖ និស្សិតផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សាពីររូប ម្នាក់បានទទួលរង របួសធ្ងន់ ខណៈម្នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីមានគ្រោះថ្នាក់ វាយប្រហារ ដោយរលក បក់នាំចូលទៅសមុទ្រ នៅ ភូកេត ប្រទេសថៃ នេះបើយោងតាមការដកស្រង់អត្ថ បទផ្សាយ​ ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ។

​គួររំឭកផងដែរថា   និស្សិតផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សា   ទាំងពីរនាក់នោះ ម្នាក់មាន ឈ្មោះ Gao Yang មកពីសកលវិទ្យាល័យជាតិសឹង្ហបុរី ( National University of Singapore) និងម្នាក់ទៀតមានឈ្មោះ Liu Shujian មកពីប្រទេសចិន ទាំងពីរនាក់ មានវ័យ ២១ ឆ្នាំដូចគ្នា

width=444

ក្នុងជំនួបឧបទ្ទេវហេតុ  វាយប្រហារដោយរលកនៅ ភូកេត លើកនេះ និស្សិតសឹង្ហបុរី នៅតែ បន្តបាត់ខ្លួននៅឡើយ   ខណៈពេលដែលនិស្សិត Shujian មកពីប្រទេសចិន បានទទួលរង របួសធ្ងន់     ដោយដួលបោកទៅនឹងផ្ទាំងថ្ម  ។  យ៉ាងណាមិញ  បើតាមប្រភពសារព័ត៌មាន ដដែលនេះ បានអះអាងបន្ថែមថា ករណីគ្រោះថ្នាក់  រលកបោកនាំយកទៅបាត់ខ្លួននិស្សិត ខាងលើនេះ​ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង ៥ និង ៣០ នាទីល្ងាច ថ្ងៃពុធ កន្លងទៅ នៅឯ Promthep Cape ភូកេត ប្រទេសថៃ ។ នាវេលាល្ងាចនោះ រហូតដល់ព្រឹក ស្អែក បើទោះជាមានកម្លាំងសមត្ថកិច្ចប្រចាំតំបន់   ចេញបទអន្តរាគមន៍ក្នុងការរុករកយ៉ាង ណាក៏ដោយ ក៏ពុំទាន់បានរកឃើញនូវនិស្សិតបាត់ខ្លួននោះនៅឡើយទេ។

គួររំឭកផងដែរថា Promthep Cape គឺជាជាយសមុទ្រ សំបូរទៅដោយផ្ទាំងថ្ម ក៏ដូចជាប្រជុំ ទៅដោយហ្វូងមនុស្ស   នាវេលាល្ងាច  ព្រោះថាទីនោះគឺជាទីកន្លែងតែមួយគត់  ដែលអាច មើលឃើញថ្ងៃរៀបលិច បានយ៉ាងល្អឥតខ្ចោះ៕

ប្រែសម្រួល ៖ កុសល ដោយ ៖ អាស៊ីវ័ន