ប្លែក៖ បើតាមការអោយដឹពីពត៌មានដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹងថា មានស្រ្ដីវ័យចំណាស់ជាច្រើននាក់ ក្នុងប្រទេសអង់គ្លេស បាននាំគ្នាអាក្រាតកាយ ហើយនាំគ្នាធ្វើរូបភាពផ្កាលែងដូចជាមនុស្សវ័យក្មេងធម្មតា។

ព្រឹត្ដិការណ៍នេះ បានកើតឡើងក្នុងប្រទេសអង់គ្លេស ក្រោមការដឹកនំាដោយស្រ្ដីម្នាក់ ដែលមានឈ្មោះថា Julie Hunter វ័យ ៥២ឆ្នាំ ដែលជាអតីតអ្នកចាត់ការផ្នែកជម្ងឺទូទៅ ក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង London ។

ស្រ្ដីដែលមានឈ្មោះថា Ann Wyllie, Evie Frith, Muriel Carpenter, Wendy Huntley, Louise- Mappley និង Lesley Baker បាននិយាយថា ការអាក្រាតកាយបែបនេះ ដោយសារពួកនាងយល់ថា នេះជាសេរីភាពក្នុងឆាកជីវិតរបស់គេ នៅពេលដែលគេមានវ័យចំណាស់ដូចនេះ។ពួកគេបន្ដថា ការធ្វើបែបនេះ គឺគេសប្បាយចិត្ដណាស់ ហើយប្ដីរបស់គេក៏អនុញ្ញាត្ដិផងដែរ៕
ដោយ៖ នារីប្រភព៖ dailymail