សាលាបង្រៀនជំនាញមួយនៅក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ស្រាប់តែភ្លាមៗ
ទទួលកេរ្តិ៍ឈ្មោះល្បី បន្ទាប់ពីរូបភាពនៃសិស្សក្នុងថ្នាក់កំពុងតែអង្គុយមើលរឿងអាសអាភាស
បានលេចលឺចេញទៅក្រៅ ។



ដោយសារតែប្រព័ន្ធបច្ចេកទេសមានការលូលាស់យ៉ាងឆាប់រហ័ស និង កាន់តែមានភាព
ជឿនលឿននោះមិនថាតែ ឧបករណ៍អេឡិចត្រូនិច អាវុធយុទ្ធភ័ណ្ឌ នោះទេ សូម្បីតែភាព
យន្តក៏មានលក្ខណៈជឿនលឿនផងដែរ ។ មិនត្រឹមតែជាសាច់រឿងតាមបែបមនោ
សញ្ចេតនាធម្មតា តែតាមបែបក្តៅខ្លួនក៏មាន ។ ថ្មីៗនេះទើបតែមានពត៌មានផ្សាយថាមាន
ការថតរឿង អាសអាភាសប្រភេទ 3D ដែលជាបច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោក
នាស័យកាលនេះ ។ ដោយហេតុដូច្នេះហើយទើបសិស្សនៅសាលាមួយក្នុង ក្រុង Foshan យកមកចាក់ទស្សនាកំសាន្ត តាមម៉ាស៊ីនបញ្ចាំង Slide មេរៀននៅក្នុងបន្ទប់រៀនរបស់ខ្លួន
យ៉ាងរំភើយ ជាហរតុធ្វើអោយមានមតិរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។

តាមការបញ្ជាក់ពី នាយកគ្រប់គ្រងសាលាបានអោយដឹងថា� ចំពោះពត៌មានដែលនិយាយ
ថាមានសិស្សមើលរឿងអាសអាភាសក្នុងថ្នាក់ពិតជាមានប្រាកដមែន ថែមទាំងបានយក
ម៉ាស៊ីនបញ្ចាំង Slide មេរៀនមកបញ្ចាំងទៀតផង� ។ ចំពោះការបញ្ចាំងនេះគឺនៅពេលម៉ោង
ចេញលេង ដែលមានសិស្សប្រុសម្នាក់ជាអ្នកយកភាពយន្តនេះមកបញ្ចាំង តែក្រោយមកតែ
ប៉ុន្មាននាទីប៉ុណ្ណោះយុវសិស្សនោះក៏បានបិទទៅវិញ ។នៅពេលដែលកំពុងបញ្ជាំងពុំសូវ
មានសិស្សនៅក្នុងថ្នាក់មើលប៉ុន្មានទេ តែមានសិស្សនារីម្នាក់បានយកទូរស័ព្ទរបស់ខ្លួនមក
ថតរួចយកទៅបង្ហោះនៅលើ Blog ផ្ទាល់ខ្លួន ដែលធ្វើអោយលេចលឺកាន់តែខ្លាំងឡើងៗ ។ ក្រោយមកតាមរយៈ Blog នោះ មានមតិជាច្រើនបានលើកឡើងពីបញ្ហានេះ ។

បើតាមការអោយដឹងពីសិស្សម្នាក់ក្នុងចំនោមនោះថា ការបញ្ចាំងរឿង អាសអាភាសប្រភេទ
3D នេះគឺដោយមានការសំណូមពរពីសិស្សប្រុសម្នាក់ ព្រោះភាពយន្តនោះគេទើបតែទាញ
យកបានពី Internet ថ្មីៗ ហេតុនេះគេចង់អោយមិត្តរួមថ្នាក់ទាំងអស់បានកំសាន្តទាំងអស់គ្នា
រួចក៏យកម៉ាស៊ីនបញ្ចាំង Slide បញ្ចាំងតែម្តង ។ក្រោយមកសិស្សទាំងនោះ ត្រូវបាន នាយក
សាលាហៅទៅសាកសួរ ពិន័យ និងធ្វើការណែនាំ ៕
(ពី BBS)
ដោយ៖ រដ្ឋា