ទោះបីបច្ចុប្បន្នការបំពុលបរិស្ថាន កំពុងតែក្លាយជាបញ្ហាដ៏ធំដែលពិភពលោកទាំងមូល
កំពុងប្រឈមមុខក៏ដោយ ក៏នៅមានទីក្រុងជាច្រើនទទួលបានចំណាត់ថ្នាក់ល្អខាង
អនាម័យ ក៏ដូចជាសោភ័ណភាពដែរ ខាងក្រោមនេះគឺជាឈ្មោះទាំង 10 នៃទីក្រុងដែល
ទទួលបានចំណាត់ថាជាទីក្រុងដែលស្អាតបំផុតក្នុងពិភពលោក ៖

ទីក្រុង Amsterdam ប្រទេស ហូឡង់ ។

Chicago ស្ថិតនៅរដ្ឋ Illinois សហរដ្ឋអាមេរិច គឺជាក្រុងមួយដែលស្អាតបំផុតក្នុងចំនោម
ក្រុងទាំងឡាយ ដែលទូទៅគេហៅថាជាទីក្រុង ខ្យល់ ទៀតផង។

ទីក្រុង Curitiba ប្រទេសប្រេស៊ីល ក្រៅពីស្អាត ទីក្រុងនេះមានឈ្មោះល្បីផ្នែករថយន្តក្រុង
ដ៏សំបូរបែប ។

ទីក្រុង Freiburg ប្រទេស អាល្លឺម៉ង់

ទីក្រុង Reykjavik នៅ Iceland មានសេវារថយន្តក្រុង រត់ដោយប្រើថាមពល អ៊ីដ្រូសែន
ដែលនេះគឺជាការចូលរួមកាត់បន្ថយ ការបំពុលបរិស្ថាន យ៉ាងសំខាន់ ។

Katmandu គឺជាទីក្រុងធំជាងគេរបស់ប្រទេស នេប៉ាល់ ទីក្រុងនេះគឺជាទីប្រជុំ នៃវិស័យ
នយោបាយ សេដ្ឋកិច្ច ជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សំខាន់របស់ប្រទេស នេះ
ម្យ៉ាងទៀតទោះបីទីក្រុងនេះមានមនុស្សច្រើនកុះករយ៉ាងណាក៏ដោយ តែនៅតែរក្សាបាន
នូវអនាម័យស្អាតជានិច្ច ។

ទីក្រុងក្នុងប្រទេស សិង្ហបូរី ប្រជាជនប្រមាណជា 90% រស់នៅក្នុងអាគារដែលសាងសង់
រួចជាស្រេច ស្របតាមគោលការណ៍របស់ប្រមុខដឹកនាំ ប្រទេសនេះបានក្លាយជាទីក្រុង
មួយដែលស្អាត ខៀវស្រងាត់ មានអនាម័យបំផុត ។

ក្រុង London ប្រទេស អង់គ្លេស អនុវត្តគោលការណ៍សំអាតបរិស្ថាបតាមគ្រប់រូបភាព
ជាហេតុទីក្រុងនេះមានសោភ័ណភាពស្រស់ស្អាត និងមានអនាម័យ បំផុត ។

Toronto គឺជាទីក្រុងដែលធំជាងគេរបស់ប្រទេស កាណាដា និងក៏ជារដ្ឋធានីនៃ រដ្ឋ Ontario
ផងដែរ ។ ទីក្រុងនេះមានផ្ទៃក្រលាប្រមាណជា 630 គីឡូម៉ែត្រការ៉េ មានប្រជាជនប្រមាណ
ជា 2,5 លាននាក់(ក្នុងឆ្នាំ 2004) ទីក្រុងនេះគឺជា មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង
ឧស្សាហកម្ម ដ៏ធំ ក្នុងពិភពលោក ទីក្រុងនេះនៅតែរក្សាបាននូវអនាម័យ និង សោភ័ណភាព
ដ៏ស្រស់ស្អាត ។

ក្រុង Portland សហរដ្ឋអាមេរិច ជាក្រុងដែលមានដាំដើមឈើយ៉ាងសំបូរបែប និងមាន
អាកាសធាតុល្អបរិសុទ្ធ ៕
(តាម Dailyinfo)
ដោយ៖ រដ្ឋា