តាមរយៈ Daily Mail បានអោយដឹងថាOsama Bin Laden បានសរសេរលិខិតមួយច្បាប់
ជាចុងក្រោយ បង្ហាញពីចិត្តស្មោះដើម្បី ជាការសុំទោសចំពោះកូនៗ ។ ក្នុងន័យសំបុត្រ
Bin Laden បាន ប្រាប់ដល់កូនៗរបស់ខ្លួនកុំអោយដើរតាមគន្លង ដោយបន្តចូលជាមួយ
ក្រុមAl-Qaeda តទៅទៀត ។

កាលពីថ្ងៃទី 01ខែឧសភា 2011 ជាថ្ងៃដែល Bin Laden ត្រូវបានកងកំលាំងពិសេសរបស់
អាមេរិចសំលាប់នោះ កូនប្រុសម្នាក់របស់Bin Laden ឈ្មោះKhalid ក៏បានស្លាប់ជាមួយ
ឪពុកក្នុងពេលនោះដែរ ។ ដោយឡែកកាលពីឆ្នាំ 2009 កូនប្រុសម្នាក់ផ្សេងទៀតរបស់
Bin Laden ឈ្មោះ Saad ក៏បានស្លាប់នៅក្នុងគ្រោះផ្ទុះអាវុធមួយផងដែរ ។

សំបុត្រសុំទោសរបស់ Bin Laden ប្រមាណជាបួនទំព័រដែលត្រូវបានបង្ហោះលើទំព័រកា
សែត Kuwait តែមិនត្រូវបានសរសេរពី ការចែកទ្រព្យសម្បត្តិនោះឡើយ ។
តាមលោក Rohan Gunaratna អ្នកនិពន្ធសៀវភៅ Inside Al-Qaeda បាននិយាយថាសំបុត្រ
ដែល Bin Laden បានសរសេរនោះគឺជារឿងពិត ទាំងខ្លឹមសារអត្ថន័យ ជាពិសេសលើ
ហត្ថលេខារបស់ Bin Laden ។
តែបើតាមការវិភាគរបស់លោកMichael Scheuerអតីតបំរើការ CIAបានអោយដឹងថាសំបុត្រ
នោះគឺជាការក្លែងក្លាយព្រោះក្នុងសេចក្តីសំបុត្រ របស់ Bin Laden មិនដែលនិយាយពីការ
ស្តាយក្រោយរឺអស់សង្ឃឹមឡើយ ៕
ដោយ៖ រដ្ឋា