កាលពីពេលថី្មៗនេះតុលានៅប្រទេសប្រេស៊ីល បានសំរេចចិត្តអោយ មនុស្សដែល
ស្រលាញ់ភេទដូចគ្នា មានសិទ្ធរៀបការជាផ្លួវការ។មិនតែប៉ុណ្ណោះច្បាប់នេះក៏អាច
អោយអ្នកដែលស្រលាញ់ភេទដូចគ្នាអាចបង្ហាញការទំនាក់ទំនង ការបញ្ចេញសំលេង
និងកាយវិការតាមចិត្ត ជាសាធារណៈ ដោយមិនមានការស្អប់ខ្ពើមពីអ្នកដទៃនោះទេ ។
តាមពាក្យសំដីរបស់លោកតុលា Carlos Ayres Britto បាននិយាយថា ពួកប្រភេទទីបី ឥលូវនេះមានសិទ្ធពេញលេញ ក្នុងការបញ្ចេញមតិយោបល់ សរសេរបណ្តំាមរតក
ទ្រព្យសម្បតិ្ត ជ្រើសរើសយកដៃគូដោយខ្លូនឯង និងអាចរៀបការរស់នៅជាបី្តប្រពន្ធផងដែរ។
ចំនែកហេតុផលដែលតុលាប្រទេសប្រស៊ីលធើ្វចេញសិទ្ធបែបនេះព្រោះតែមានការពិនិត្យវិនិច័្អយ
ទៅមនុស្សជាតិរបស់ខ្លូននៅក្នុងសហគមន៏មនុស្សប្រភេទទីបី ចំនួនបីកន្លែងគឺ សហគមន៏ Claudio Nascimento សហគមន៏ head of Rio de Janeiro state's Gay, និងសហគមន៏Lesbian and Transsexuals Committee។